រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ពិភាក្សាអំពីជំហានបន្ទាប់ នៅទីក្រុងរ៉ាហ្វា

2024/04/17 02:02:53 pm        48

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) បានពិភាក្សាអំពីសកម្មភាពបន្ថែមទៀត នៅក្នុងទីក្រុងរ៉ាហ្វា ( Rafah) កាលពីល្ងាចថ្ងៃចន្ទ ជាមួយតំណាងក្រសួងរបស់ខ្លួន និងអាជ្ញាធរ COGAT របស់អ៊ីស្រាអែល ដែលត្រួតពិនិត្យទំនាក់ទំនងជាមួយប៉ាឡេស្ទីននិងជំនួយ។

ពួកគេបានផ្តោតលើការជម្លៀសជនស៊ីវិលពីទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីប និងការពង្រីកការផ្តល់ស្បៀងអាហារ និងថ្នាំពេទ្យ នេះបើយោងតាមការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាល។

មនុស្សជាងមួយលាននាក់ បានភៀសខ្លួនទៅកាន់ទីក្រុងរ៉ាហ្វាពីការវាយប្រហារ នៅទូទាំងតំបន់ដែលមានប្រជាជនច្រើន ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការវាយលុកដែលបានគ្រោងទុករបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា អាចបណ្តាលឲ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន។

មុនពេលអ៊ីរ៉ង់ធ្វើការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែលកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានកំណត់កាលបរិច្ឆេទសម្រាប់ការវាយលុកនៅទីក្រុងរ៉ាហ្វា ទោះបីជាលោក ហ្គាឡែនធ៍ជំទាស់នឹងរឿងនេះ បន្តិចក្រោយមកក៏ដោយ។

នៅក្នុងការវាយប្រហារដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត នៅតំបន់ព្រំដែនអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់ និងជាង ២៥០ នាក់ត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។

មនុស្សជាង ៣៣.000នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីថ្ងៃទី៧ ខែតុលា នេះបើយោងតាមមន្ត្រីសុខាភិបាលនៅក្នុងតំបន់ដែលដឹកនាំដោយក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

មន្ត្រីទីក្រុង Ankara៖ ទួរគីគាំទ្រលោក Rutte ធ្វើជាប្រធានអង្គការណាតូបន្ទាប់
2024/04/29 11:39:09 pm        1
ប្រមុខ NATO និយាយថា លំហូរអាវុធទៅកាន់អ៊ុយក្រែននឹងកើនឡើង
2024/04/29 11:37:58 pm        1
យ៉ាងហោចមនុស្ស ២នាក់ ស្លាប់នៅភាគខាងត្បូងឥណ្ឌា ខណៈរលកកម្ដៅធ្វើឲ្យតំបន់ក្ដៅសឹងទ្រាំមិនបាន
2024/04/29 11:36:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថាន CGTI សម្រាប់លុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា

2024/04/30 07:17:55 am
​កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក និងដៃគូសហការ
2024/04/30 07:10:45 am
​មន្ត្រីទីក្រុង Ankara៖ ទួរគីគាំទ្រលោក Rutte ធ្វើជាប្រធានអង្គការណាតូបន្ទាប់
2024/04/29 11:39:09 pm
​ប្រមុខ NATO និយាយថា លំហូរអាវុធទៅកាន់អ៊ុយក្រែននឹងកើនឡើង
2024/04/29 11:37:58 pm
​យ៉ាងហោចមនុស្ស ២នាក់ ស្លាប់នៅភាគខាងត្បូងឥណ្ឌា ខណៈរលកកម្ដៅធ្វើឲ្យតំបន់ក្ដៅសឹងទ្រាំមិនបាន
2024/04/29 11:36:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/29 11:58:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/29 09:22:52 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am