ហ្ស៊កដានី អះអាងថា ខ្លួននឹងមិនក្លាយទៅជា «ទីតាំងនៃសង្គ្រាម»រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ទេ

2024/04/17 02:06:07 pm        88

នៅពេលដែលអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែលនៅចុងសប្តាហ៍ ហ្ស៊កដានី បានស្ទាក់ចាប់មីស៊ីល និងយានដ្រូន ជាច្រើនគ្រឿង ប៉ុន្តែព្រះមហាក្សត្រអាបឌូឡាទី២ ( Abdullah II) បានសង្កត់ធ្ងន់ថា ប្រទេសរបស់ព្រះអង្គ មិនត្រូវក្លាយជា «ទីតាំងនៃសង្រ្គាមក្នុងតំបន់» នោះទេ។

ប្រសិនបើសង្រ្គាមនៅតំបន់ហ្កាហ្សាដែលបានផ្ទុះឡើង ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានបង្កើតបញ្ហាប្រឈមដ៏លំបាកសម្រាប់ហ្ស៊កដានី ឥឡូវនេះខ្លួនប្រឈមមុខនឹងការគំរាមកំហែងបន្ថែមនៃការជាប់គាំងពិតប្រាកដ នៅកណ្តាលជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងរីករាលដាល។

ហ្ស៊កដានី ដែលប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនមានដើមកំណើតប៉ាឡេស្ទីន ក៏ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសអ៊ីស្រាអែលជិតខាង កាលពី ៣០ឆ្នាំមុន។

ចំពេលសង្គ្រាមហ្កាហ្សាដែលមានរយៈពេលកន្លះឆ្នាំ ព្រះមហាក្សត្រហ្ស៊កដានី បានសម្តែងការរិះគន់យ៉ាងខ្លាំងលើអ៊ីស្រាអែលម្តងហើយម្តងទៀត ហើយបានបញ្ជាឲ្យយោធារបស់ទ្រង់ហោះហើរទម្លាក់ស្បៀងអាហារប្រចាំថ្ងៃ ដើម្បីជួយប្រជាជនប៉ាឡេស្ទីនដែលត្រូវបានគេឡោមព័ទ្ធនោះ។

អ្នកគាំទ្រដ៏រឹងមាំនៃបុព្វហេតុប៉ាឡេស្ទីន ព្រះមហាក្សត្រអង្គនេះ បានពណ៌នាទំនាក់ទំនងរបស់ហ្ស៊កដានីជាមួយអ៊ីស្រាអែលថា ជា«សន្តិភាពត្រជាក់»ដែលជាការអនុវត្តសន្ធិសញ្ញាសន្តិភាពបញ្ចប់ស្ថានភាពនៃសង្គ្រាម។

បន្ទាប់មក កាលពីចុងសប្តាហ៍មុន ហ្ស៊កដានីស្ថិតក្នុងចំណោមប្រទេសមួយក្រុម រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផងដែរ ដែលបានជួយអ៊ីស្រាអែលបាញ់ទម្លាក់មីស៊ីល រ៉ុក្កែត និងយានដ្រូនដែលបាញ់បង្ហោះដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ទៅលើអ៊ីស្រាអែល។

ប្រទេសហ្ស៊កដានី បានសង្កត់ធ្ងន់ថា គោលបំណងរបស់ខ្លួន គឺការពារអធិបតេយ្យភាពរបស់ខ្លួនជាជាងការពារអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី៖ រុស្ស៊ីកំពុងទាញយកប្រយោជន៍ពីការបញ្ជូនអាវុធយឺតយ៉ាវ
2024/04/30 09:15:42 am       
នគរបាល បោសសម្អាតការតវ៉ាគាំទ្រប៉ាឡេស្ទីននៅសកលវិទ្យាល័យ Sorbonne ប្រទេសបារាំង
2024/04/30 09:11:39 am        1
ចិនគំរាមសងសឹកអាមេរិក ក្រោយលោក Biden ចុះហត្ថលេខាលើច្បាប់ហាមប្រាមTikTok និងជំនួយតៃវ៉ាន់
2024/04/30 09:08:12 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី៖ រុស្ស៊ីកំពុងទាញយកប្រយោជន៍ពីការបញ្ជូនអាវុធយឺតយ៉ាវ

2024/04/30 09:15:42 am
​នគរបាល បោសសម្អាតការតវ៉ាគាំទ្រប៉ាឡេស្ទីននៅសកលវិទ្យាល័យ Sorbonne ប្រទេសបារាំង
2024/04/30 09:11:39 am
​ចិនគំរាមសងសឹកអាមេរិក ក្រោយលោក Biden ចុះហត្ថលេខាលើច្បាប់ហាមប្រាមTikTok និងជំនួយតៃវ៉ាន់
2024/04/30 09:08:12 am
​មនុស្ស ២៥ នាក់ស្លាប់នៅភាគខាងជើងប្រទេសប៉េរូ បន្ទាប់ពីរថយន្តក្រុងធ្លាក់ចូលជ្រោះ
2024/04/30 09:01:11 am
​ចលនាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តផុលផុសគាំទ្រការអនុវត្ត គម្រោង«ព្រែកជីកហ្វូណនតេជោ»
2024/04/30 09:00:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/29 11:58:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am