ចំនួនយោធារុស្ស៊ីស្លាប់នៅអ៊ុយក្រែនបច្ចុប្បន្ន បានកើនលើសពី ៥០.០០០នាក់

2024/04/17 02:35:51 pm        81

ក្នុងរយៈពេល១២ខែ លើកទីពីរនៅលើសមរភូមិ ខណៈទីក្រុងមូស្គូបានជំរុញអ្វីដែលគេហៅថាយុទ្ធសាស្ត្រវាយកម្ទេច ត្រូវបានគេមើលឃើញចំនួនសាកសពមានជិត ២៥ភាគរយ ជាចំនួនខ្ពស់ជាងក្នុងឆ្នាំដំបូង។ BBC Russian ជាក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Mediazona និងក្រុមអ្នកស្ម័គ្រចិត្ត បាននឹងកំពុងរាប់ចំនួនអ្នកស្លាប់ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។ ផ្នូរថ្មីៗនៅក្នុងទីបញ្ចុះសព បានជួយផ្តល់ឈ្មោះទាហានជាច្រើននាក់។

ក្រុមនេះក៏បានប្រមូលផ្តុំតាមរយៈព័ត៌មាន មានប្រភពដោយបើកចំហរពីរបាយការណ៍ផ្លូវការ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទាហានរុស្ស៊ីជាង ២៧.៣០០នាក់ បានស្លាប់នៅឆ្នាំទី២ នៃការប្រយុទ្ធគ្នា ជាការបង្ហាញពីរបៀបទទួលបានទឹកដីដោយការបាត់បង់មនុស្សយ៉ាងច្រើន ប៉ុន្តែរុស្ស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

ពាក្យថា យុទ្ធសាស្ត្រវាយកម្ទេច ត្រូវបានគេប្រើដើម្បីពណ៌នាពីរបៀបដែលទីក្រុងមូស្គូ បញ្ជូនទាហានជាបន្តបន្ទាប់រុលទៅមុខដោយមិនឈប់ឈរ ដើម្បីព្យាយាមឲ្យកងកម្លាំងអ៊ុយក្រែនចុះខ្សោយ និងដាក់ទីតាំងកាំភ្លើងធំរុស្ស៊ី។

ចំនួនអ្នកស្លាប់សរុប មានច្រើនជាង ៥០.០០០នាក់ គឺខ្ពស់ជាងការទទួលស្គាល់ជាសាធារណៈផ្លូវការ នៃចំនួនអ្នកស្លាប់ដែលមិនធ្លាប់បានផ្តល់ឲ្យដោយទីក្រុងមូស្គូក្នុងខែកញ្ញា ឆ្នាំ ២០២២។ ចំនួនពិតប្រាកដនៃអ្នកស្លាប់របស់រុស្ស៊ី ទំនងជាខ្ពស់ជាងនេះច្រើន។

ការវិភាគនេះ ពុំបានរាប់បញ្ចូលអ្នកស្លាប់របស់កងជីវពលនៅក្រុង Donetsk និង Luhansk ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែននោះទេ។ ប្រសិនបើគេបន្ថែមចំនួនអ្នកស្លាប់នៅខាងរុស្ស៊ី វានឹងកាន់តែច្រើនថែមទៀត។

ទន្ទឹមនឹងនេះ អ៊ុយក្រែន កម្រផ្តល់ការអធិប្បាយលើទំហំនៃការស្លាប់នៅសមរភូមិរបស់ខ្លួនណាស់។ កាលពីខែកុម្ភៈ ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានសម្លាប់ ប៉ុន្តែការប៉ាន់ប្រមាណដោយផ្អែកលើការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បង្ហាញពីការបាត់បង់ជីវិតច្រើនជាងនេះ។

អត្ថបទដែលទាក់ទង

តាហ្ស៊ីគីស្ថាន កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញការប្រព្រឹត្តរបស់ទីក្រុងមូស្គូ លើជនជាតិតាហ្ស៊ីក
2024/04/30 11:54:53 am        1
ជប៉ុន អាចឈ្នះចិនក្នុងការដាក់អវកាសយានិកលើភពព្រះចន្ទ ខណៈអាមេរិក សន្យាជួយជ្រោមជ្រែង
2024/04/30 11:50:39 am        1
ឆ្មាំល្បាតឆ្នេរចិន បណ្តេញនាវាហ្វីលីពីន ចេញពីដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង
2024/04/30 11:45:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តាហ្ស៊ីគីស្ថាន កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញការប្រព្រឹត្តរបស់ទីក្រុងមូស្គូ លើជនជាតិតាហ្ស៊ីក

2024/04/30 11:54:53 am
​ជប៉ុន អាចឈ្នះចិនក្នុងការដាក់អវកាសយានិកលើភពព្រះចន្ទ ខណៈអាមេរិក សន្យាជួយជ្រោមជ្រែង
2024/04/30 11:50:39 am
​ឆ្មាំល្បាតឆ្នេរចិន បណ្តេញនាវាហ្វីលីពីន ចេញពីដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង
2024/04/30 11:45:53 am
​ប្រទេសឥណ្ឌា តវ៉ាចំពោះពាក្យស្លោកផ្ដាច់ខ្លួនរបស់ពលរដ្ឋកាន់សាសនាស៊ីក នៅកាណាដា
2024/04/30 11:43:18 am
​រដ្ឋមន្ត្រីការពារជាតិអង់គ្លេស៖ ប្រទេសអ៊ីតាលី បានផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន
2024/04/30 11:39:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/29 11:58:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am