បោះឆ្នោតនៅប្រទេសកោះសូឡូម៉ុន ត្រូវបានឃ្លាំមើលដោយចិន និងអាមេរិកសម្រាប់សន្តិសុខតំបន់

2024/04/17 09:41:34 pm        235

ប្រទេសកោះសូឡូម៉ុន បានចាប់ផ្តើមបោះឆ្នោតក្នុងការបោះឆ្នោតជាតិ នៅថ្ងៃពុធ ទី១៧ ខែមេសានេះ ជាលើកដំបូង ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក ម៉ាណាសេ សូហ្កាវ៉ារ៉េ (Manasseh Sogavare) ក្នុងឆ្នាំ២០២២ បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិន ហើយបានទាញយកប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ ឱ្យខិតចូលកាន់តែជិតទីក្រុងប៉េកាំង។

គណបក្សប្រឆាំងបាននិយាយថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសហរដ្ឋអាមេរិក ប្រទេសចិន និងអូស្ត្រាលី ចំពោះផលប៉ះពាល់ដ៏មានសក្តានុពលរបស់ប្រទេសនេះលើបញ្ហាសន្តិសុខក្នុងតំបន់ ទោះបីជាអ្នកបោះឆ្នោតនៅប្រទេសកោះសូឡូម៉ុន បានផ្តោតលើសេវាសុខភាព ការសិក្សាអប់រំ និងផ្លូវថ្នល់ ដែលមានមិនគ្រប់គ្រាន់ក៏ដោយ។

ប្រជុំកោះសូឡូម៉ុន មានប្រជាជនត្រឹមតែ ៧០០.០០០នាក់ ប៉ុន្តែមានទីតាំងយុទ្ធសាស្ត្រចម្ងាយ ១.៦០០គីឡូម៉ែត្រ ភាគឦសានប្រទេសអូស្ត្រាលី។

ការិយាល័យបោះឆ្នោត បានបើកនៅម៉ោង ៧ ព្រឹកថ្ងៃពុធ ដោយមានការបោះឆ្នោតជាតិនិងថ្នាក់ខេត្ត ត្រូវបានរៀបចំនៅថ្ងៃតែមួយជាលើកដំបូង។ នគរបាលមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ និងប្រទេសហ្វីជី កំពុងជួយដល់កងកម្លាំងនគរបាលកោះសូឡូម៉ុន ការពារសន្តិសុខ។

លោក សូហ្កាវ៉ារ៉េ(Sogavare) បានផ្លាស់ប្តូរទំនាក់ទំនងផ្នែកការទូតពីកោះតៃវ៉ាន់ ទៅទីក្រុងប៉េកាំង ភ្លាមៗបន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៩ ហើយបានសន្យាពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដែលកំពុងសាងសង់កំពង់ផែ ផ្លូវថ្នល់ និងបណ្តាញទូរគមនាគមន៍នៅប្រទេសកោះសូឡូម៉ុន។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm