ភ្លៀងធ្លាក់ដែលមានកម្រិតស្មើទឹកភ្លៀងពេញមួយឆ្នាំ បង្កការលិចលង់នៅទីក្រុងឌុយបៃ

2024/04/17 02:49:12 pm        85

ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលមានកម្រិតទឹកស្មើនឹងភ្លៀងពេញមួយឆ្នាំ បានបង្កជាទឹកជំនន់យ៉ាងខ្លាំងនៅទីក្រុងឌុយបៃ (Dubai) កាលពីថ្ងៃអង្គារ (១៦ មេសា) ខណៈផ្លូវថ្នល់នានាបានប្រែក្លាយទៅជាទន្លេ ហើយទឹកបានជន់លិចផ្ទះសម្បែង និងអាជីវកម្មជាច្រើន។

វីដេអូក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទីតាំងនានាត្រូវប៉ះពាល់ដោយទឹកជំនន់ រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌុយបៃ ដែលថ្មីៗនេះបានក្លាយជាជាអាកាសយានដ្ឋានមមាញឹកបំផុតទី២ លើពិភពលោក ត្រូវជន់លិចនៅក្រោមទឹក។

អាកាសយានដ្ឋាននោះបានផ្អាកប្រតិបត្តិការជិតកន្លះម៉ោងកាលពីថ្ងៃអង្គារ។ អាកាសយានដ្ឋានបានបញ្ជាក់ក្នុងការប្រឹក្សាមួយថា៖ «ប្រតិបត្តិការនៅតែបន្តត្រូវបានរំខានយ៉ាងខ្លាំង។ មានការជន់លិចដ៏ធំនៅលើផ្លូវចូលជុំវិញទីក្រុងឌុយបៃ ដែលធ្វើឱ្យទឹកហូរលិចទៅដល់ព្រលានយន្តហោះ»។

ភ្លៀងបានធ្លាក់យ៉ាងគំហុក និងក្នុងល្បឿងយ៉ាងលឿន ដែលធ្វើឱ្យអ្នកបើកបរយានយន្តមួយចំនួនត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានហក់ឡើងខ្លាំង ហើយផ្លូវថ្នល់ក្លាយជាទន្លេ។

ទីក្រុងឌុយបៃ ដូចជាទីក្រុងដទៃទៀតនៃប្រទេសអារ៉ាប់រួម មានអាកាសធាតុក្តៅ និងស្ងួត។ អាស្រ័យហេតុនេះ ភ្លៀងធ្លាក់មិនសូវមានភាពញឹកញាប់ទេ ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនត្រូវបានរចនាឡើងសម្រាប់ទប់ទល់ព្រឹត្តិការណ៍ធ្ងន់ធ្ងរបែបនេះឡើយ៕

អត្ថបទដែលទាក់ទង

អាមេរិកជំរុញប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់ភាគីជម្លោះស៊ូដង់ឲ្យបញ្ឈប់ ដោយព្រមានអំពីអំពើប្រល័យពូជសាសន៍ថ្មី
2024/04/30 10:57:37 am        1
អ៊ីស្រាអែល ប្រញាប់ប្រញាល់ទប់ស្កាត់ដីកាតុលាការ ICCសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា
2024/04/30 10:48:41 am        1
ការប៉ះទង្គិចគ្នាជាថ្មីនៅស៊ូដង់ បានបង្កើនការព្រួយបារម្ភជុំវិញការវាយប្រហារទ្រង់ទ្រាយធំ
2024/04/30 10:44:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកជំរុញប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់ភាគីជម្លោះស៊ូដង់ឲ្យបញ្ឈប់ ដោយព្រមានអំពីអំពើប្រល័យពូជសាសន៍ថ្មី

2024/04/30 10:57:37 am
​អ៊ីស្រាអែល ប្រញាប់ប្រញាល់ទប់ស្កាត់ដីកាតុលាការ ICCសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា
2024/04/30 10:48:41 am
​ការប៉ះទង្គិចគ្នាជាថ្មីនៅស៊ូដង់ បានបង្កើនការព្រួយបារម្ភជុំវិញការវាយប្រហារទ្រង់ទ្រាយធំ
2024/04/30 10:44:47 am
​នគរបាល ៤ នាក់ស្លាប់ និងច្រើននាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារនៅសហរដ្ឋអាមេរិក
2024/04/30 10:41:30 am
​សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ
2024/04/30 10:35:06 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/29 11:58:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am