ចូលឆ្នាំខ្មែរ៤ថ្ងៃទូទាំងប្រទេសទទួលបានភ្ញៀវជាតិ-អន្តរជាតិដើរកម្សាន្តជាង ២១លាននាក់ ក្នុងនោះទេសចរបរទេស ១១ម៉ឺននាក់

2024/04/17 10:38:41 pm        576

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤នេះ នៅទូទាំងប្រទេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរ​ទស្សនា​កម្សាន្ត​ប្រមាណជាង ២១លាននាក់ ខណៈចូលឆ្នាំ​ខ្មែរ​កា​ល​ពីឆ្នាំ​២០២៣ រយៈពេល៣ថ្ងៃ​មាន​ភ្ញៀវ​ដើរកម្សាន្តប្រមាណ ១៣លាន១៣ម៉ឺននាក់។

យោងតាងរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែលដើរកម្សាន្ត ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង គ.ស ២០២៤ រយៈពេល៤ថ្ងៃ សរុបជាង ២១ លាននាក់នោះ ខណៈ​មាន​ទេសចរ​បរទេស​សរុប​ប្រមាណ ១១ម៉ឺននាក់។

របាយការណ៍​បញ្ជាក់ថា រាជធានី ខេត្ត ចំនួន ប្រាំ ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន ទី១ ខេត្តកំពង់ចាមទទួលបានភ្ញៀវដើរកម្សាន្តជាង ៥លាននាក់។ ទី២ ខេត្តព្រៃវែង​ទទួល​ភ្ញៀវ​ដើរ​កម្សាន្ត​សរុប​បានជិត ២លាន៣សែននាក់។ ទី៣ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវជាង ២លាននាក់។ ទី៤ ខេត្តបាត់ដំបង ទទួលភ្ញៀវបាន១លាន៧៣ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវបានជាង ១លាន​៤​សែននាក់។

បណ្តាទេសចរជាតិអន្តរជាតិបានថ្លែងថា គ្រប់រាជធានីខេត្ត​ទាំង​អស់​សុទ្ធ​តែ​បាន​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំថ្មី បានទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចុះ​ទស្សនា​លេង​ល្បែង​កម្សាន្ត​ប្រជាប្រិយខ្មែរច្រើនក្នុងទឹកមុខញញឹមសប្បាយរីករាយ តម្លៃទំនិញសេវាកម្ម ម្ហូបអាហារ ហាក់​មិនសូវឡើងថ្លៃ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួន​ភ្ញៀវ​ទាំង​ជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាមរមណីយដ្ឋាន គោលដៅទេសចរណ៍ទូទាំងប្រទេស និងប្រជាជន​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត​នៅ​តាម​ទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅ​តាមភូមិស្រុក និងកន្លែងជួបជុំនានា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm