អ្នកជំនាញ៖ ការចាក់នៅផ្សារទំនើប និងវិហារគ្រិស្ត ក្នុងទីក្រុងស៊ីដនី គឺ «ខុសគ្នាឆ្ងាយ»

2024/04/17 11:08:27 pm        43

អ្នកជំនាញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ថា ការវាយប្រហារដោយចាក់នឹងកាំបិតចំនួន ២កន្លែង ដែលបានកើតឡើងថ្មីៗនេះ ក្នុងរយៈពេល ៣ថ្ងៃ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី គឺជាព្រឹត្តិការណ៍ខុសគ្នាឆ្ងាយណាស់ ដោយអ្នកវាយប្រហារម្នាក់ហាក់ ដូចជាមានបំណងសំដៅទៅលើស្ត្រី ខណៈម្នាក់ទៀតត្រូវបានសង្ស័យថា ជាពួកជ្រុលនិយមខាងសាសនា។ ជាមួយគ្នានេះ អ្នកជំនាញក៏បានពិចារណាផងដែរអំពីបញ្ហាទាំងនេះ ជុំវិញមនោគមវិជ្ជាស្អប់ស្ពើមស្ត្រី ដែលជាវប្បធម៌ «មិនអាចទទួលយកដៃគូផ្ទុយភេទ» និងជំងឺផ្លូវចិត្ត នៅក្នុងប្រទេសអូស្ត្រាលី ខណៈពេលដែលមានការប្រុងប្រយ័ត្នប្រឆាំងនឹងការរំពឹងទុកអំពីការកើតមានឧប្បត្តិហេតុនេះ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី១៣ ខែមេសា ជនដៃដល់វ័យ ៤០ឆ្នាំម្នាក់ បានធ្វើការវាយប្រហារបង្ហូរឈាមដោយការចាក់នឹងកាំបិតមិនរើសមុខ នៅមជ្ឈមណ្ឌលលក់ទំនិញ Bondi។ ជនល្មើសឈ្មោះ Joel Cauchi បានចាក់សម្លាប់មនុស្ស ៦នាក់ និងរបួសយ៉ាងហោចណាស់ ១២នាក់ ក្នុងនោះរួមទាំងទារកម្នាក់ផងដែរ មុនពេលរូបគេត្រូវបាននគរបាលបាញ់សម្លាប់។ នគរបាលអូស្ត្រាលីបាននិយាយ កាលពីថ្ងៃចន្ទថា ជនល្មើស Cauchi ដែលមានប្រវត្តិមានបញ្ហាសុខភាពផ្លូវចិត្ត ប្រហែលជាបានកំណត់គោលដៅលើស្ត្រី ព្រោះអ្នកស្លាប់ និងរបួសភាគច្រើនជាស្ត្រី។ នៅថ្ងៃចន្ទ (ទី១៥ ខែមេសា) ទីក្រុងនេះបានកើតមានម្តងទៀតនូវការវាយប្រហារដោយកាំបិតដ៏ធំមួយទៀត ដោយលើកនេះអំឡុងពេលផ្សាយផ្ទាល់កម្មវិធីបុណ្យនៅព្រះវិហារគ្រិស្តសាសនា។ យ៉ាងហោចមនុស្ស ៤នាក់បានរងរបួស ក្នុងនោះរួមមានសង្ឃជាន់ខ្ពស់ ១អង្គផងដែរ ហើយជនសង្ស័យភេទប្រុសអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន។ នគរបាលអូស្ត្រាលីបានចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្មដែលបង្កឡើងដោយក្រុមជ្រុលនិយមខាងសាសនា ដោយជនសង្ស័យហាក់ដូចជាបានធ្វើសកម្មភាពតែម្នាក់ឯង។

លោកស្រីវេជ្ជបណ្ឌិត Samara McPhedran សាស្ត្រាចារ្យរងកិត្តិយសនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Queensland បាននិយាយថា សំណួរចាំបាច់ជាច្រើនត្រូវបានលើកឡើងថា តើការវាយប្រហារលើកទី២ គឺជាឧក្រិដ្ឋកម្មត្រាប់តាម ឬយ៉ាងណា។ ដោយកត់សម្គាល់ថា ឧក្រិដ្ឋកម្មរបស់ជនល្មើស Cauchi អាចមានទាក់ទងនឹងជំងឺវិកលចរិក ដែលរូបគេមិនបានព្យាបាលនោះ លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ថា៖ «តែយ៉ាងណាក្ដី ក្នុងករណីនេះ វាហាក់ដូចជាមិនមានទំនាក់ទំនងអ្វីទាំងអស់ រវាងឧប្បត្តិហេតុទាំង២ នេះ ហើយថា ហេតុការណ៍នេះ កើតឡើងក្នុងពេលវេលាចៃដន្យធម្មតា»។

ចំណែកសាស្ត្រាចារ្យរងម្នាក់ទៀតផ្នែកយុត្តិធម៌ និងឧក្រិដ្ឋកម្ម នៅសកលវិទ្យាល័យ Bond លោកវេជ្ជបណ្ឌិត Terry Goldsworthy បានប្រាប់ស្រដៀងគ្នាថា ការវាយប្រហារទាំង២ គឺជា «ព្រឹត្តិការណ៍ខុសគ្នាឆ្ងាយណាស់» ហើយថា ហេតុផលជំរុញចិត្តរបស់ជនដៃដល់ Cauchi «នៅតែត្រូវបានកំណត់ក្នុងកម្រិតណាមួយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm