សម្ព័ន្ធគណបក្សប្រឆាំងរបស់ឥណ្ឌា ប្រឈមឧបសគ្គធំ ក្នុងការយកឈ្នះគណបក្សរបស់លោក Modi

2024/04/17 11:09:57 pm        79

គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌាប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ ខណៈដែលសម្ព័ន្ធភាពដ៏ច្រើនរបស់ពួកគេ ដែលមានជាង ២០គណបក្ស ត្រូវតទល់នឹងឥទ្ធិពលដ៏ធំធេងនៃគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi។

គណបក្សសម្ព័ន្ធភាពរួមគ្នាអភិវឌ្ឍន៍ជាតិឥណ្ឌា (INDIA) សង្ឃឹមថា នឹងធ្វើមានការភ្ញាក់ផ្អើល ដោយការផ្ដល់លទ្ធផលផ្ទុយពីការព្យាករណ៍ ដែលថា គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi នឹងទទួលបានជ័យជម្នះយ៉ាងស្រួលៗនៅក្នុងការបោះឆ្នោតរយៈពេល ៦សប្តាហ៍ ដែលត្រូវចាប់ផ្តើមពីថ្ងៃសុក្រ (ទី១៩ ខែមេសា) នេះ។

គួររម្លឹកថា អំឡុងការបោះឆ្នោតជាតិចុងក្រោយក្នុងឆ្នាំ២០១៩ គណបក្សមកពីសម្ព័ន្ធភាព បានឈ្នះមិនដល់១ភាគ៥នៃអាសនៈនៅក្នុងសភាជាន់ទាប ដោយឈ្នះ ៩១អាសនៈ ក្នុងចំណោមអាសនៈចំនួន៥៤៣ ឬ ១៧ភាគរយ ពោលគឺនៅឆ្ងាយណាស់ពីគណបក្ស BJP ដែលមានអាសនៈចំនួន ៣០៣ ឬ ៥៥ភាគរយ។

យ៉ាងណាក្ដី ក្នុងចំណោមគណបក្សប្រឆាំងទាំងនោះ ក៏មានបេក្ខជនដ៏លេចធ្លោមួយរូបនៃគ្រួសារដែលគ្រប់ដណ្ដប់លើនយោបាយឥណ្ឌាអស់រយៈពេលជិត ៧ទសវត្សរ៍មកហើយ គឺលោក Rahul Gandhi ដែលមានអាយុ ៥៣ឆ្នាំ ដោយពេលនេះ រូបលោកបានតស៊ូដើម្បីគេចចេញពីរូបភាពនៃការមានឥទ្ធិពលពីគ្រួសារនេះ។

ក្រោមការគ្រប់គ្រងរបស់លោក Gandhi គណបក្ស Congress ដែលជាប្រពៃណីបានអះអាងថា តំណាងឲ្យជំនឿទាំងអស់ ក្នុងប្រទេសឥណ្ឌាដែលមានសាសនាតាមរដ្ឋធម្មនុញ្ញ បានរងបរាជ័យ ២លើក ដោយសារគណបក្ស BJP របស់លោក Modi។ Congress ជាគណបក្សប្រឆាំងតែមួយគត់ដែលមានវត្តមាននៅឥណ្ឌា បានឈ្នះ ៥២អាសនៈ នៅសភាជាន់ទាប ក្នុងការបោះឆ្នោតឆ្នាំ២០១៩ ដែលជាគណបក្សធំបំផុតទី២ ប៉ុន្តែមានសំឡេងមិនដល់ ១០ភាគរយ នៅសភា។

លោក Gandhi ដែលជាសមាជិកសភា ៤អាណត្តិ ត្រូវបានរំខានដោយសំណុំរឿងព្រហ្មទណ្ឌជាច្រើន ដែលប្តឹងរូបលោកដោយសមាជិករបស់គណបក្ស BJP ក្នុងនោះរួមទាំងការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ដែលបានឃើញថា រូបលោកត្រូវបានដកសិទ្ធិពីសភាមួយរយៈ កាលពីឆ្នាំមុន។ លោក Gandhi ដឹងច្បាស់ថា ការយកជ័យជម្នះលើគណបក្ស BJP ទាមទារឲ្យក្រុមចម្រុះឈរជាមួយគ្នា។ ដូច្នេះ រូបលោកបានប្រុងប្រយ័ត្នមិនឲ្យសម្ព័ន្ធភាពឃ្លាតឆ្ងាយពីគ្នា ដោយអះអាងថា លោកនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើក្រុមរបស់លោកឈ្នះការបោះឆ្នោតលើកនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm