អាមេរិក និងសម្ព័ន្ធមិត្តកំពុងថ្លឹងថ្លែងជម្រើសទាំងក្នុងនិងក្រៅUN ដើម្បីតាមដានកូរ៉េខាងជើង

2024/04/17 11:14:30 pm        129

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងពិភាក្សាអំពីជម្រើស «ទាំងក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិ» ដើម្បីបង្កើតយន្តការថ្មីមួយសម្រាប់តាមដានប្រទេសកូរ៉េខាងជើងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

កាលពីខែមុន ប្រទេសរុស្ស៊ី បានវេតូលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងចំណាត់ការមួយ ដែលបានលុបចោលការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពដោយអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងដែលបានជំរុញឲ្យមានការចោទប្រកាន់លោកខាងលិចថា ទីក្រុងមូស្គូ កំពុងធ្វើសកម្មភាព ដើម្បីការពារការទិញអាវុធពីកូរ៉េខាងជើង ដើម្បីធ្វើ     សង្គ្រាម នៅអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Linda Thomas-Greenfield បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលថា៖«ខ្ញុំទន្ទឹងរង់ចាំការចូលរួមជាមួយកូរ៉េខាងត្បូង និងជប៉ុន គឺ(ប្រទេសទាំងពីរ) មានគំនិតដូចគ្នាទៅលើការព្យាយាមបង្កើតជម្រើសទាំងនៅក្នុងUN ក៏ដូចជានៅខាងក្រៅUN។ ចំណុចនៅទីនេះ គឺថា យើងមិនអាចអនុញ្ញាតឲ្យមានការងារ ដែលក្រុមអ្នកជំនាញកំពុងធ្វើនោះ ត្រូវបានលុបចោលទេ។

លោកស្រីThomas-Greenfield មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីការពិភាក្សារបស់សហរដ្ឋអាមេ    រិកជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត រួមទាំងថាតើរបបត្រួតពិនិត្យជម្រើសមួយ ទំនងជាត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិ ឬជាមួយអង្គភាពឯករាជ្យ នៅខាងក្រៅអង្គការសហប្រជាជាតិ។

លោកស្រី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul កាលពីថ្ងៃចន្ទ ហើយពួកគេ បានពិភាក្សាអំពី«ជំហានបន្ទាប់ដែលមិនបានបញ្ជាក់ច្បាស់លាស់ ដើម្បីធានាឲ្យមានការបន្តការរាយការណ៍ដោយឯករាជ្យ និងត្រឹមត្រូវអំពី«សកម្មភាពអភិវឌ្ឍន៍អាវុធខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមការិយាល័យរបស់លោកស្រី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm