ក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កានឹងប្រឹក្សាយោបល់ជាមួយ IMF ពាក់ព័ន្ធនឹងសំណើម្ចាស់បំណុលចុងក្រោយបង្អស់

2024/04/17 08:15:47 pm        126

ក្រសួងហិរញ្ញវត្ថុស្រីលង្កា នៅថ្ងៃពុធ (ទី១៧ ខែមេសា) បាននិយាយថា ប្រទេសខ្លួននឹងប្រឹក្សាយោបល់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីវាយតម្លៃថា តើសំណើចុងក្រោយបំផុតដែលបានពិភាក្សាជាមួយម្ចាស់ប័ណ្ណបំណុលស្ថិត នៅក្នុងកម្រិតនៃកម្មវិធីជំនួយរបស់ខ្លួន ឬយ៉ាងណា។

ប្រទេសកោះអាស៊ីខាងត្បូង កាលពីថ្ងៃអង្គារ (ទី១៦ ខែមេសា) បានច្រានចោលសំណើរបស់ម្ចាស់បំណុលអន្តរជាតិ ដែលចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលជាង ១២ពាន់លានដុល្លារ ដោយធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរដល់ការគាំទ្ររបស់ IMF និងការពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិបំណុល។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋ លោក Shehan Semasinghe បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីមានការប្រឹក្សាយោបល់ទាំងនេះ យើងសង្ឃឹមថា នឹងបន្តការពិភាក្សាជាមួយម្ចាស់បំណុលក្នុងគោលបំណងឈានដល់ចំណុចរួម មុនពេលក្រុមប្រឹក្សាភិបាល IMF ពិចារណាលើការពិនិត្យឡើងវិញលើកទី២ នៃកម្មវិធី EFF (កម្មវិធីផ្តល់មូលនិធិបន្ថែម) ដល់ប្រទេសស្រីលង្កា»។

គួរបញ្ជាក់ថា ប្រទេសកោះមួយនេះបានខកខានសងបំណុលបរទេសរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២២ ហើយបានចាប់ផ្តើមការចរចាជាមួយម្ចាស់បំណុលទ្វេភាគីជាច្រើនខែក្រោយមក ដោយទីបំផុតទទួលបានកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយប្រទេសចិន ឥណ្ឌា និង Paris Club (ក្រុមប្រទេសផ្ដល់ឥណទាន នៅទីក្រុងប៉ារីស ប្រទេសបារាំង) កាលពីខែវិច្ឆិកាឆ្នាំមុន៕

អត្ថបទដែលទាក់ទង

តើផ្នែកណាខ្លះនៃតំបន់អាស៊ី កំពុងរងនូវសីតុណ្ហភាពក្ដៅខ្លាំងបំផុត ហើយថា តើកម្ដៅនេះនឹងមានរយៈពេលយូរប៉ុនណា?
2024/04/30 06:44:12 pm        1
ក្រុមហ៊ុន KFC របស់ម៉ាឡេស៊ី បិទហាងជាង ១០០ ក្នុងពេលធ្វើពហិការពាក់ព័ន្ធនឹងជម្លោះហ្កាហ្សា
2024/04/30 06:27:50 pm        1
លោក កាមេរូន ជំរុញឲ្យក្រុមហាម៉ាសទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ «សប្បុរស» ជាមួយអ៊ីស្រាអែល
2024/04/30 06:27:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគ្រិនខ្មែរបើកសម្ពោធកម្មវិធី សហគ្រិនបាត់ដំបងវគ្គបណ្តុះបណ្តាលអាជីវកម្មដំបូងរដូវកាលទី៥ និង៦

2024/04/30 07:16:22 pm
​តើផ្នែកណាខ្លះនៃតំបន់អាស៊ី កំពុងរងនូវសីតុណ្ហភាពក្ដៅខ្លាំងបំផុត ហើយថា តើកម្ដៅនេះនឹងមានរយៈពេលយូរប៉ុនណា?
2024/04/30 06:44:12 pm
​ក្រុមហ៊ុន KFC របស់ម៉ាឡេស៊ី បិទហាងជាង ១០០ ក្នុងពេលធ្វើពហិការពាក់ព័ន្ធនឹងជម្លោះហ្កាហ្សា
2024/04/30 06:27:50 pm
​លោក កាមេរូន ជំរុញឲ្យក្រុមហាម៉ាសទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ «សប្បុរស» ជាមួយអ៊ីស្រាអែល
2024/04/30 06:27:08 pm
​អ្នកនាំពាក្យក្រសួងការពារជាតិ សូមប្រកាសច្រានចោលទាំងស្រុងចំពោះការប្រឌិត និងបំភ្លៃរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣
2024/04/30 06:03:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/30 10:19:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/30 11:15:35 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am