បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិអេស្ប៉ាញ Fernando Torres បានវិលត្រលប់មកកាន់ក្លិបចាស់ Atletico Madrid វិញ តែមិនមែនជាកីឡាករឡើយគឺទទួលបានតំណែងដឹកនាំក្រុមថ្នាលយុវជនរបស់ក្លិប។
Torres នឹងចាប់ផ្តើមដឹកនាំក្រុមយុវជន Atletico Madrid Juvenil A សំរាប់រដូវកាល ២០២១-២០២២ ខាងមុខ។ បុរសវ័យ ៣៧ឆ្នាំដែលបានចំណាយពេល ១រដូវកាលមិនដឹកនាំក្រុមយុវជនផងដែរនោះ នឹងទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងដំណើរ ឆ្ពោះទៅកាន់អាជីពជាអ្នកចាត់ការបាល់ទាត់អាជីពរបស់ខ្លួន។ រំលឹកថា Fernando Torres បានចាកចេញពី Atletico Madrid ចុងក្រោយនៅឆ្នាំ២០១៨ ខែឧសភាក្រោយបញ្ចប់រដូវកាល បន្តទៅកាន់ទឹកដីជប៉ុនលេងឱ្យក្រុមបាល់ទាត់ Sagan Tosu នៅក្របខណ្ឌជប៉ុន J-League បានមួយរដូវកាលមុនប្រកាសចូលនិវត្តន៍៕
អត្ថបទ៖នាង សុភាវុធ