លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដោយខ្លួនឯង ក្នុងការវាយបកលើអ៊ីរ៉ង់

2024/04/18 03:34:15 pm        187

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថាសប្ដាហ៍នេះថា អ៊ីស្រាអែលនឹងសម្រេចចិត្តដោយខ្លួនឯង ហើយរដ្ឋអ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីការពារខ្លួន បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន។បណ្ដាប្រទេសលោកខាងលិចដែលកំពុងអង្វរឱ្យមានការអត់ធ្មត់ បានបញ្ជូនអ្នកការទូតជាន់ខ្ពស់របស់ខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រីអាណាឡេណា បេបុក( Annalena Baerbock) បាននិយាយថា ទីក្រុងប៊ែរឡាំងបានឈរក្នុងសាមគ្គីភាពពេញលេញជាមួយអ៊ីស្រាអែល ប៉ុន្តែបានព្រមាន ថាមិនត្រូវឲ្យតំបន់នេះ ធ្លាក់ចូលទៅក្នុងស្ថានភាពមួយមិនអាចទាយទុកមុនបានទាំងស្រុងនោះឡើយ ។

អំឡុងទស្សនកិច្ចនៅអ៊ីស្រាអែល លោក David Cameron ប្រមុខការទូតអង់គ្លេស បាននិយាយថា គោលបំណងមកកាន់ទីនេះ ក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យរន្ធត់ដោយអ៊ីរ៉ង់។ លោករំពឹងថានឹងមានការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់ តែសង្ឃឹមថានឹងមានកម្រិត។

ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រួមមានមីស៊ីលតម្រង់គោលដៅ មីស៊ីលបាលីស្ទីក និងយានដ្រូនបំផ្ទុះ តែភាគច្រើនត្រូវបានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តបាញ់ទម្លាក់ ហើយមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ។

អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់នៅក្នុងបរិវេណស្ថានទូតក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីដើមខែមេសា។បន្ទាប់ពីការវាយប្រហារនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានអ៊ីស្រាអែល ខ្លួននឹងសងសឹកដោយនិយាយថា អ៊ីស្រាអែល នឹងប្រឈមការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm