អ៊ុយក្រែន៖ មនុស្ស១៧នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងឈើនីហ៊ីវ

2024/04/18 09:07:59 am        99

យោងតាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើទីក្រុងឈើនីហ៊ីវ(Chernihiv)ភាគខាងជើងរបស់អ៊ុយក្រែន ដែលជំរុញឲ្យមានការអំពាវនាវសុំប្រព័ន្ធការពារដែនអាកាសពីក្រុមប្រទេសសម្ព័ន្ធមិត្តជាថ្មី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អ៊ីហ័រ គ្លីមិនតូ(Ihor Klymenko) កាលពថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ការវាយប្រហារដែលបានបំផ្លិចបំផ្លាញអគារ រថយន្ត និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក៏បានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសផងដែរ ខណៈប្រតិបតិត្តការសង្រ្គោះនៅតែបន្ត។

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា អភិបាលក្រុងស្ដីទី លោក អូឡេកសានើ ឡូម៉ាកូ (Oleksandr Lomako) បាននិយាយថា មីស៊ីលនេះបានបំផ្លិចបំផ្លាញមួយផ្នែករបស់ផ្សារដ៏មមាញឹកមួយនេះ បន្ទាប់ពីម៉ោង៩ព្រឹក។

មនុស្សម្នាបានរត់ចេញពីរថយន្តក្រុងមួយរកកន្លែងមានសុវត្ថិភាព ហើយក្រុមអ្នកសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ។

ពុំមានការឆ្លើយតបភ្លាមៗទេពីប្រទេសរុស្ស៊ី ដែលតែងតែច្រានចោលថាខ្លួនមិនដែលដាក់គោលដៅលើជនស៊ីវិលទេ ចាប់តាំងពីបានវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២មក។

ទីក្រុងឈើនីហ៊ីវ លាតសន្ធឹងប្រហែល១៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីគីវ ជិតព្រំដែនរុស្ស៊ី និងបេឡារុស និងមានចំនួនប្រជាជនសរុបប្រមាណ២៥០.០០០នាក់។

ក្រុមអ្នកសង្រ្គោះបាននិយាយថា មនុស្ស៦នាក់រួមទាំងកុមារ៣នាក់ បានរងរបួសក្នុងការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

សាលារៀនជាច្រើនក្នុងរដ្ឋធានីរបស់ឥណ្ឌា បញ្ជូនសិស្សទៅលំនៅឋានវិញ ក្រោយទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក
2024/05/01 04:08:45 pm        1
ក្រុមឧទ្ទាមហ៊ួទី វាយប្រហារនាវាចំនួន ៤គ្រឿង នៅមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម
2024/05/01 03:46:27 pm        1
នាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយថា អំពើហិង្សាលើស្ត្រី គឺជា «វិបត្តិជាតិ»
2024/05/01 03:45:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលារៀនជាច្រើនក្នុងរដ្ឋធានីរបស់ឥណ្ឌា បញ្ជូនសិស្សទៅលំនៅឋានវិញ ក្រោយទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក

2024/05/01 04:08:45 pm
​ក្រុមឧទ្ទាមហ៊ួទី វាយប្រហារនាវាចំនួន ៤គ្រឿង នៅមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម
2024/05/01 03:46:27 pm
​នាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយថា អំពើហិង្សាលើស្ត្រី គឺជា «វិបត្តិជាតិ»
2024/05/01 03:45:38 pm
​លោក Musk បំបែកក្រុមបញ្ចូលថាមពលរថយន្ត EV របស់ Tesla ដោយមិនផ្ដល់ព័ត៌មានដល់អតិថិជន
2024/05/01 03:44:54 pm
​ក្រុមសារព័ត៌មានអាមេរិក ប្តឹង OpenAI ពីបទរំលោភសិទ្ធិអ្នកនិពន្ធ ជុំវិញការបណ្តុះបណ្តាល AI
2024/05/01 03:44:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am