ទឹកជំនន់ឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋាន

2024/04/18 10:45:43 am        85

ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងស្រុកគីស៊ូមូ (Kisumu) និងស្រុកគីរីនីយ៉ាកា (Kirinyaga) នៅក្នុងប្រទេសកេនយ៉ា បានជាប់ខ្លួន និងបាត់បង់ផ្ទះសម្បែង កាលពីថ្ងៃពុធទី១៧មេសាសប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ជន់លិចលំនៅឋានរបស់ពួកគេ បំផ្លិចបំផ្លាញអាគារ និងដីកសិកម្មរបស់ពលរដ្ឋ។

ក្រុមទីភ្នាក់ងារផ្ដល់ជំនួយ កំពុងរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ ជិត៣.០០០គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងសត្វគោក្របី ជាង៣៣០ក្បាល បានងាប ដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។

ប្រជាពលរដ្ឋក្នុងស្រុកគីរីយ៉ាកា បានប្រាប់សារព័ត៌មាន Reuters ថា ស្រ្តីម្នាក់បានលង់ទឹកស្លាប់ ពេលព្យាយាមឆ្លងស្ពានដែលទឹកជន់លិច កាលពីថ្ងៃពុធ ហើយក្រោយមកគេបានរកឃើញសាកសពស្ត្រីរូបនោះនៅជិតច្រាំងទន្លេ។

យោងតាមមន្ទីរឧតុនិយមរបស់ប្រទេសនេះ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង បន្តគ្របដណ្ដប់ទូទាំងប្រទេសកេនយ៉ា ហើយបានចេញការព្រមានកាលពីសប្ដាហ៍មុន សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ទំនាបនានាឲ្យជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។

ក្រុមប្រជាពលបានអំពាវនាវឲ្យរដ្ឋាភិបាលជួយស្រោចស្រង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀង៕

អត្ថបទដែលទាក់ទង

ប្រជាជនស៊ីរីកាន់តែច្រើន នឹងចាកចេញពីលីបង់ ខណៈដែលម្ចាស់ជំនួយកាត់បន្ថយជំនួយ
2024/05/01 04:48:53 pm        1
កងកម្លាំងអ៊ុយក្រែន ដែលឈរជើងនៅជិតទីក្រុងចាស៊ីវ យ៉ារ ត្រូវការគ្រាប់រំសេវយ៉ាងខ្លាំង
2024/05/01 04:47:44 pm        1
ហ្ស៊កដានី បញ្ជូនជំនួយដល់ហ្គាហ្សាតាមរយៈការឆ្លងកាត់ថ្មី នៅពេលដែលលោក ប្ល៊ីនខិន ស្វះស្វែងរកបន្ថែមទៀត
2024/05/01 04:46:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនស៊ីរីកាន់តែច្រើន នឹងចាកចេញពីលីបង់ ខណៈដែលម្ចាស់ជំនួយកាត់បន្ថយជំនួយ

2024/05/01 04:48:53 pm
​កងកម្លាំងអ៊ុយក្រែន ដែលឈរជើងនៅជិតទីក្រុងចាស៊ីវ យ៉ារ ត្រូវការគ្រាប់រំសេវយ៉ាងខ្លាំង
2024/05/01 04:47:44 pm
​ហ្ស៊កដានី បញ្ជូនជំនួយដល់ហ្គាហ្សាតាមរយៈការឆ្លងកាត់ថ្មី នៅពេលដែលលោក ប្ល៊ីនខិន ស្វះស្វែងរកបន្ថែមទៀត
2024/05/01 04:46:24 pm
​សាលារៀនជាច្រើនក្នុងរដ្ឋធានីរបស់ឥណ្ឌា បញ្ជូនសិស្សទៅលំនៅឋានវិញ ក្រោយទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក
2024/05/01 04:08:45 pm
​ក្រុមឧទ្ទាមហ៊ួទី វាយប្រហារនាវាចំនួន ៤គ្រឿង នៅមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម
2024/05/01 03:46:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am