ហ្វីលីពីន និងអាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នា ប្រដូចនឹងការដណ្ដើមកោះមកវិញពីសត្រូវ ខណៈចិនព្រមាន

2024/04/18 10:53:55 am        55

កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពយោធាប្រដូចទៅនឹងការដណ្តើមយកកោះដែលកាន់កាប់ដោយសត្រូវមកវិញ ក្នុងអំឡុងសមយុទ្ធយោធារួមគ្នា ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ក្នុងតំបន់មានការប្រឈមដាក់គ្នាចំពោះកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ខណៈទីក្រុងម៉ានីលផ្លាស់ប្តូរការផ្តោតយកចិត្តទុកដាក់របស់ខ្លួនទៅជាការការពារការជ្រៀតចូលពីកម្លាំងខាងក្រៅវិញ។

សមយុទ្ធប្រចាំឆ្នាំមានឈ្មោះថា "Balikatan" ឬប្រគៀកស្មាគ្នា ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា នឹងចូលរួមដោយទាហានប្រមាណ១៦.៧០០ នាក់ ដែលនឹងហ្វឹកហាត់ផ្នែកសន្តិសុខដែនសមុទ្រ ការការពារដែនអាកាស និងមីស៊ីល ការវាយប្រហារដោយមីស៊ីលទំនើប ការការពារការវាយប្រហារតាមអ៊ីនធឺណិត និងប្រតិបត្តិការព័ត៌មាន។

កាលពីថ្ងៃពុធ ១៧ មេសា សប្ដាហ៍នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីនជៀន (Lin Jian) បាននិយាយថា ការប៉ុនប៉ងនាំយកកងកម្លាំងពីខាងក្រៅ ដើម្បីការពារអ្វីដែលគេហៅថា សន្តិសុខនោះ បានត្រឹមតែនាំឲ្យមានភាពអសន្តិសុខកាន់តែខ្លាំងសម្រាប់ខ្លួនឯងប៉ុណ្ណោះ។

លោក មៃឃើល ឡូជីកូ (Michael Logico)វរសេនីយ៍ឯកកងទ័ពហ្វីលីពីនដែលត្រួតពិនិត្យសមយុទ្ធនេះបាននិយាយថា សកម្មភាពយោធារួមគ្នានេះ នឹងក្លាយជាលើកដំបូងហើយ ដែលសមយុទ្ធដែនសមុទ្រត្រូវបានអនុវត្តហួសពីដែនទឹកហ្វីលីពីន។ក្នុងគោលបំណងបង្កើនគុណភាពអន្តរប្រតិបត្តិការរវាងយោធាទាំងពីរ សមយុទ្ធនេះធ្វើឡើងប្រឆាំងនឹងអាកប្បកិរិយាលុកលុយនាពេលថ្មីៗនេះរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចដ៏រសើប និងតានតឹងបំផុតរវាងចិន និងសហរដ្ឋអាមេរិក។

យោធាមួយក្រុមរបស់បារាំង ដែលនឹងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះជាលើកដំបូង ចាប់តាំងពីលំបហាត់ប្រចាំឆ្នាំបានចាប់ផ្ដើមកាលពីឆ្នាំ១៩៩១ នឹងបញ្ជូននាវាសង្រ្គាមមួយគ្រឿងបើកអមជាមួយនាវាកងទ័ពជើងទឹកហ្វីលីពីន និងអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូង។

លោក Logico និយាយថា ប្រទេសប្រហែល១៤ នឹងចូលរួមជាអ្នកសង្កេតការរួមទាំងជប៉ុន ឥណ្ឌា និងបណ្ដាប្រទេសនៅក្នុងសហគមប្រជាជាតិអាស៊ីអាគ្នេរយ៍ (ASEAN) និងសហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

សាលារៀនផ្លាស់ប្ដូរម៉ោងសិក្សា និងស្រោចទឹកជាប្រចាំ ក្នុងការទប់ស្កាត់ការកើនឡើងកម្ដៅខ្លាំង
2024/05/01 03:15:51 pm        1
ក្រុមហ៊ុនTEPCO ផ្សព្វផ្សាយប្រាក់ចំណេញសុទ្ធឆ្នាំសារពើពន្ធ២០២៣ កើនពីការខាតបង់ក្នុងឆ្នាំ២០២២
2024/05/01 02:20:29 pm        1
សម្ដេចធិបតី៖ បច្ចុប្បន្នក្រុមហ៊ុនចំនួន៤៤ ស្នើវិនិយោគឡើងវិញ លើវិស័យអចលនទ្រព្យនៅសីហនុ
2024/05/01 02:17:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលារៀនជាច្រើនក្នុងរដ្ឋធានីរបស់ឥណ្ឌា បញ្ជូនសិស្សទៅលំនៅឋានវិញ ក្រោយទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក

2024/05/01 04:08:45 pm
​ក្រុមឧទ្ទាមហ៊ួទី វាយប្រហារនាវាចំនួន ៤គ្រឿង នៅមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម
2024/05/01 03:46:27 pm
​នាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយថា អំពើហិង្សាលើស្ត្រី គឺជា «វិបត្តិជាតិ»
2024/05/01 03:45:38 pm
​លោក Musk បំបែកក្រុមបញ្ចូលថាមពលរថយន្ត EV របស់ Tesla ដោយមិនផ្ដល់ព័ត៌មានដល់អតិថិជន
2024/05/01 03:44:54 pm
​ក្រុមសារព័ត៌មានអាមេរិក ប្តឹង OpenAI ពីបទរំលោភសិទ្ធិអ្នកនិពន្ធ ជុំវិញការបណ្តុះបណ្តាល AI
2024/05/01 03:44:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am