ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមានវិបត្តិមនុស្សធម៌នៅកុងហ្គោខាងកើត

2024/04/18 11:40:36 am        47

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិ ចំពោះសង្គ្រាមដែលនៅតែបន្តនៅក្នុងខេត្ត North Kivu នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។

ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានចុះពិនិត្យជំរំជនភៀសខ្លួនមួយកន្លែងនៅជាយក្រុង Goma នៃខេត្ត North Kivu ជាកន្លែងដែល លោក បានជួបជាមួយជនរងគ្រោះភៀសខ្លួនចេញដោយការវាយប្រហារ ធ្វើឡើងដោយក្រុមឧទ្ទាមចលនា M23 ។

លោកនិយាយថា យើងត្រូវតែប្រឹងប្រែងបន្តការងារ ដើម្បីទទួលបានសន្តិភាព ដោយលោកបានបញ្ជាក់លើតម្រូវការដើម្បីធ្វើការលើមូលហេតុនៃជម្លោះ។ លោក Turk កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណៈរដ្ឋកុងហ្គោ តាមការអញ្ជើញរបស់រដ្ឋាភិបាលកុងហ្គោ។ លោកមានផែនការជួបជាមួយប្រធានាធិបតី លោក ហ្វីលីក ស្ស៊ីសេកេឌី(Felix Tshisekedi) និងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋធានី គីនសាសា(Kinshasa) ។

ចាប់តាំងពីខែមករាមក ក្រុមឧទ្ទាម M23 បានបង្កើនការវាយប្រហារទៅលើទីតាំងផ្ទាល់របស់យោធាកុងហ្គោ និងសម្ព័ន្ធមិត្តរបស់ពួកគេ បណ្តាលឱ្យមានការពង្រីកតំបន់ដ៏មានឥទ្ធិពលរបស់ក្រុមនេះ តាមរយៈការដណ្តើមយកទីក្រុង និងភូមិសំខាន់ៗនៅក្នុងខេត្ត North Kivu ។

ការរីកជម្លោះកាន់តែធំនេះ បាននាំឱ្យមានការពង្រីកបុគ្គលិកប្រដាប់អាវុធ ដោយនាំយកទីតាំងយោធារបស់សាធារណៈរដ្ឋកុងហ្គោ ឲ្យខិតទៅកាន់តែជិតជំរំជនភៀសខ្លួននៅជិតទីក្រុង Goma ធ្វើឱ្យសកម្មភាពឧក្រិដ្ឋកម្មកាន់តែខ្លាំងឡើង និងបណ្តាលឲ្យប្រជាជនងាយរងគ្រោះភៀសខ្លួនកាន់តែច្រើនថែមទៀត ។

ដែនដី រុតស៊ូរូ (Rutshuru) និងម៉ាស៊ីស៊ី( Masisi) បច្ចុប្បន្នកំពុងទទួលរងនូវផលវិបាកធ្ងន់ធ្ងរបំផុតក្នុងជម្លោះនេះ។

អត្ថបទដែលទាក់ទង

ហ្ស៊កហ្ស៊ី ត្រូវបានចលាចលដោយសារការប៉ះទង្គិចគ្នាជុំវិញសេចក្ដីស្នើច្បាប់ ភ្នាក់ងារបរទេស
2024/05/01 07:40:56 am        1
ប្រធានធនាគារពិភពលោក រំពឹងថា ប្រទេសអ្នកមាននឹងបំពេញតាមសំណើបរិច្ចាគពីបណ្ដារដ្ឋអាហ្វ្រិក
2024/04/30 08:53:53 pm        1
នគរបាលចក្រភពអង់គ្លេស៖ ក្មេងអាយុ ១៣ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុងឡុងដ្រ៍
2024/04/30 08:23:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្ស៊កហ្ស៊ី ត្រូវបានចលាចលដោយសារការប៉ះទង្គិចគ្នាជុំវិញសេចក្ដីស្នើច្បាប់ ភ្នាក់ងារបរទេស

2024/05/01 07:40:56 am
​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពី “ការគ្រប់គ្រងការងារបុគ្គលិក” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទ
2024/04/30 09:15:32 pm
​ប្រធានធនាគារពិភពលោក រំពឹងថា ប្រទេសអ្នកមាននឹងបំពេញតាមសំណើបរិច្ចាគពីបណ្ដារដ្ឋអាហ្វ្រិក
2024/04/30 08:53:53 pm
​ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
2024/04/30 08:43:12 pm
​នគរបាលចក្រភពអង់គ្លេស៖ ក្មេងអាយុ ១៣ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុងឡុងដ្រ៍
2024/04/30 08:23:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/30 10:19:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/30 11:15:35 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am