ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិកម្ពុជាបន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារអាម៉េ រិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា ចេញនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់បន្ថែមថា ទុនបម្រុងដែលកម្ពុជាមាននៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ គឺអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ១០ ខែ និងបានពង្រឹងជំនឿទុក ចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។
ចំពោះអត្រាប្ដូរប្រាក់រៀលវិញ ប្រភពដដែលឱ្យដឹងដែរថា ស្ថិតក្នុងរង្វង់ ៤.០៨៥ រៀលក្នុងមួយដុល្លារអាម៉េរិក។
ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ បន្តមានភាពធន់ និងបានផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨% ឥណទានអតិថិជនមានកំ ណើន ២៣,៤% និងប្រាក់បញ្ញើអតិថិជនកើន ២០,៧%៕ អត្ថបទ៖ គង់ ឌិន

