កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមសម្ភារ និងកម្លាំងគ្រប់ពេលសម្រាប់ចុះជួយពលរដ្ឋជួបគ្រោះមហន្តរាយនានា

2024/04/18 08:59:03 pm        700

កងពលតូចដឹកជញ្ជូនលេខ៩៩ បានប្រកាសត្រៀមកម្លាំង និងសម្ភារគ្រប់ពេលវេលាទាំងអស់​សម្រាប់ចុះជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះមហន្តរាយនានា​ដែល​កើតឡើងជាយថាហេតុណាមួយនោះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV តាមរយៈតេលេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា បច្ចុប្បន្ននេះ កងកម្លាំងរបស់កងពលតូចលេខ៩៩ បានកំពុងត្រៀមខ្លួន២៤ម៉ោង​លើ២៤ម៉ោង ដើម្បីរង់ចាំបទបញ្ជា និងផែនការរបស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក នាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីចុះជួយអន្តរាគមន៍តាមគោលដៅ ដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា និងតាមតម្រូវការ​ផ្សេងៗជាដើម។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានឲ្យដឹងទៀតថា កងពលរបស់លោក បានរៀបចំគ្រប់ មធ្យោបាយ​ដឹកជញ្ជូនជាច្រើន ក្នុងនោះរថយន្តដុងហ្វេង ចំនួន៦០គ្រឿង រថយន្តជុសជុលចល័ត២ គ្រឿង រថយន្តជីអឹមស៊ី(ស្ទួច)១គ្រឿង ទូកម៉ាស៊ីន(អូប័រ)ចំនួន១១គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតតូចចំនួន ៣០គ្រឿង ​ម៉ាស៊ីនកាត់ដែក ​ឬថ្មចំនួន៥គ្រឿង ម៉ាស៊ីនភ្លើង២គ្រឿង ស៊ីទែនទឹកខ្នាតធំ​និងតូចចំនួន ១០០ស៊ីទែន ​និងកម្លាំងបើកបរ និងសង្រ្គោះជាង ២០០នាក់ ក្នុងនោះ មានពេទ្យចំនួន១៥នាក់ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានអះអាងថា កងកម្លាំងយោធានៃកងពលតូចដឹកជញ្ជូន​លេខ៩៩ គ្មានការរុញរានោះឡើយក្នុងការអន្តរាគមន៍ជួយសង្រ្គោះ​ប្រជាជនពេលជួបបញ្ហា មិនថាយប់ ឬថ្ងៃនោះទេ ជាក់ស្តែងដូចសកម្មភាពអ្វីដែល​ក្រុមការងាររបស់​លោកបានធ្វើ​នា​ពេលកន្លងមក​យ៉ាងដូច្នេះដែរ​ ដោយការចុះជួយពល រដ្ឋរងគ្រោះនេះអស់ពីកម្លាំងកាយចិត្តគ្មាន​ការអល់អែកនោះឡើយ ​ពោល មានបទបញ្ជាស្មើណាកម្លាំងនៃកងពលនឹងចេញស្មើនោះតែម្តង។

ជាមួយគ្នានោះដែរ ​លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ក៏បានលើកឡើងផងដែរថា ស្របតាម​កំណែ​ទម្រង់របស់រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងការពារជាតិ​ កម្លាំងនៃកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានធ្វើការ​ហ្វឹកហាត់ ​និងធ្វើសមយុទ្ធជាប្រចាំជាមួយភាគីដទៃទៀត ​លើជំនាញសង្រ្គោះបន្ទាន់ ដើម្បី​ជួយ​ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ពេលដែលជួបគ្រោះធម្មជាតិ ដូចជា​ករណី​ខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត​ និងទឹកជំនន់ជាដើម៕អត្ថបទ៖​ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm