ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ផ្តល់អនុសាសន៍ចំនួន៧ចំនុច ដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍

2024/04/18 09:11:25 pm        231

ក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ចំនួន៧ចំនុចដល់ក្រសួង ស្ថាប័ន ដើម្បីយកទៅអនុវត្តន៍។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវមតិ និងអនុសាសន៍មួយចំនួន ដល់កិច្ចប្រជុំ ថ្នាក់ដឹកនាំមន្រី្តគ្រប់លំដាប់ថ្នាក់ នៃក្រសួង ស្ថាប័នដូចខាងក្រោម៖ ១.ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។ ២.ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន។ ៣.សកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃក្រសួង ស្ថាប័ន ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការដល់បុគ្កលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះក្រសួង ស្ថាប័ន ដូចជា សហគ្រាស រោងចក្រ។ ៤.ក្នុងភារកិច្ចរបស់ក្រសួង ស្ថាប័ន ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមវិស័យរបស់ខ្លួន និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៥.ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព។ ៦.សូមជួយពិនិត្យឡើងវិញនូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ និង៧.ក្រសួង ស្ថាប័ន ត្រូវធ្វើផែនការសកម្មភាពថវិកា ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង រៀបចំផែនការសកម្មភាពឆ្លើយតប នឹង​មេរោគអេដស៍ ឱ្យស្របនឹងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់​ក្រសួង ស្ថាប័ន, លើកសំណើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្របសម្រួល​រវាងផ្នែក​កម្មវិធីអេដស៍ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ​ នៃក្រសួង ស្ថាប័ន ដើម្បីអាចនូវអនុវត្តន៍​សកម្មភាព និងថវិកា ក្នុងការឆ្លើយតប នឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន និងអនុវត្តសកម្មភាពឆ្លើយតបនឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ក្រសួង ស្ថាប័ន៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm