ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកខ្លួនដែលជាប់ឃុំនៅហ្កាហ្សា ទទួលរងការធ្វើបាប

2024/04/18 09:23:29 pm        94

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយថា បុគ្គលិករបស់ខ្លួនមួយចំនួន និងមនុស្សផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ត្រូវបានទទួលរងនូវការធ្វើបាប រួមទាំងការវាយដំយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបង្ខំឱ្យស្រាតសម្លៀកបំពាក់។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកមួយចំនួនដែលត្រូវចាប់ឃុំពេលកំពុងបំពេញមុខងារផ្លូវការ ត្រូវបាន «ឃុំខ្លួនដោយពុំមានទំនាក់ទំនង និងទទួលរងនូវលក្ខខណ្ឌដូចគ្នា និងការធ្វើបាបដូចអ្នកជាប់ឃុំផ្សេងទៀត» ដែលខ្លួនបាននិយាយថាមានទម្រង់ផ្សេងៗគ្នាជាច្រើននៃការរំលោភបំពាន។

ស្ថាប័ននេះបន្ថែមថា បុគ្គលិកខ្លួនបានប្រាប់ថាពួកគេត្រូវបានទទួលរងនូវការវាយដំ និងការជ្រមុជក្បាលក្នុងទឹក ការគំរាមរំលោភ និងការឆក់អគ្គិសនី ហើយត្រូវបានបង្ខំឱ្យដោះខោអាវអាក្រាតកាយ ក្នុងចំណោមទម្រង់ធ្វើបាបផ្សេងទៀត។

យោធាអ៊ីស្រាអែលប្រកែកថា ខ្លួនប្រព្រឹត្តទៅតាមច្បាប់អ៊ីស្រាអែល និងអន្តរជាតិ ហើយអ្នកដែលខ្លួនចាប់ខ្លួនទទួលបានអាហារ ទឹក ថ្នាំ និងសម្លៀកបំពាក់ត្រឹមត្រូវ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនឹងដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យមានការស៊ើបអង្កេតពេញលេញលើការចោទប្រកាន់ និងចាប់ជនល្មើសឱ្យទទួលខុសត្រូវ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm