អ៊ីរ៉ង់បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយ IAEA

2024/04/18 09:26:26 pm        133

ប្រមុខនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាត អ៊ីស្លាមី(Mohammad Eslami) បានអះអាងជាថ្មីកាលពីថ្ងៃពុធ អំពីការប្តេជ្ញាចិត្តរបស់ប្រទេសលោក ចំពោះសកម្មភាពនុយក្លេអ៊ែរដែលស្របទៅតាមកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។

ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់បានរាយការណ៍ថា ដោយបញ្ជាក់អំពីការព្រួយបារម្ភរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជុំវិញភាពមិនច្បាស់លាស់នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ លោក Eslami បានគូសបញ្ជាក់ការប្រកាន់ខ្ជាប់របស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងការពារសុវត្ថិភាព និងសន្ធិសញ្ញាមិនរីកសាយ។

លោក Eslami បានគូសបញ្ជាក់វត្តមានរបស់ក្រុមអធិការកិច្ចតែងតាំងជាផ្លូវការដោយទីភ្នាក់ងារ IAEA ចំនួន១២០នាក់ ដែលតាមដានកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដោយមួយចំនួនឈរជើងនៅអ៊ីរ៉ង់ និងខ្លះទៀតធ្វើទស្សនកិច្ចជាទៀងទាត់ ឬគួរឱ្យភ្ញាក់ផ្អើល ទៅកាន់ទីតាំងនុយក្លេអ៊ែរ។

នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចរបស់អ៊ីរ៉ង់ ទោះស្ថិតក្នុងកម្រិតខ្ពស់ខ្លាំងក៍ដោយ វាមិនទាន់គ្រប់គ្រាន់ក្នុងការផលិតនុយក្លេអ៊ែរបានទេ។

ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ដែលបានចុះហត្ថលេខាដោយអ៊ីរ៉ង់ និងមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ ២០១៥ មានគោលបំណងកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកចេញទណ្ឌកម្ម។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ក្នុងខែឧសភា ឆ្នាំ ២០១៨ ដោយបានដាក់ទណ្ឌកម្មឡើងវិញ និងជំរុញឱ្យអ៊ីរ៉ង់ កាត់បន្ថយការប្តេជ្ញាចិត្តចំពោះនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន។

កិច្ចខិតខំប្រឹងប្រែងដើម្បីពិនិត្យឡើងវិញ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២១ នៅទីក្រុងវីយែន ប្រទេសអូទ្រីស ប៉ុន្តែទោះបីជាមានការចរចាជាច្រើនជុំក៏ដោយ ក៏ពុំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយត្រូវបានរាយការណ៍នោះដែរ ចាប់តាំងពីការចរចាជុំចុងក្រោយ នៅក្នុងខែសីហា ឆ្នាំ ២០២២។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm