អាកាសយានដ្ឋានឌុយបៃ ធ្លាក់ក្នុងភាពច្របូកច្របល់ ខណៈអារ៉ាប់រួម និងអូម៉ង់ជួបប្រទះព្យុះដ៏កំណាច

2024/04/18 09:56:00 pm        146

ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងវាយប្រហាររដ្ឋឈូងសមុទ្រ ដោយបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងរំខានដល់ជើងហោះហើរ នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតទី២ របស់ពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិឌូបៃ និយាយថា ខ្លួនកំពុងប្រឈមនឹង «ស្ថានភាពលំបាកខ្លាំង»។ អាកាសយានដ្ឋាននេះបានណែនាំអ្នកដំណើរកុំឲ្យធ្វើដំណើរមក ព្រោះផ្លូវរត់ត្រូវបានលិចលង់ដោយទឹកជំនន់។

នៅប្រទេសអូម៉ង់ឯណោះវិញ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពក្មេងស្រីម្នាក់នៅទៅក្រុង Saham ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ កើនដល់ ១៩នាក់ហើយ គិតចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Flight Aware បានឲ្យដឹងថា ជើងហោះហើរជាង ២៧០វ៉ុល ទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ កាលពីថ្ងៃពុធ (ទី១៧ ខែមេសា) ត្រូវបានលុបចោល។ ហើយជាមួយគ្នានេះ ទិន្នន័យបានបង្ហាញថា មានការពន្យារពេលជើងហោះហើរចំនួន ៣៧០វ៉ុលបន្ថែមទៀត។ អាកាសយានដ្ឋានដែលបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ភ្ជាប់ជើងហោះហើរទៅកាន់គ្រប់ទ្វីបមួយនេះ បានព្រមានថា «ការស្តារឡើងវិញនឹងចំណាយពេលមួយរយៈ»។

ក្រុមហ៊ុន Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃនេះ បានផ្អាកការត្រួតពិនិត្យសំបុត្រយន្តហោះ សម្រាប់អ្នកដំណើរដែលចេញដំណើរពីទីក្រុងនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។ ហើយខាងអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ច្រើនអមដោយផ្គររន្ទះ និងខ្យល់បក់ខ្លាំង នឹងនៅតែបន្តមាន ដោយតំបន់ទំនាបជាច្រើននៅតែត្រូវជន់លិច។

គួរបញ្ជាក់ថា អារ៉ាប់រួមដែលជាប្រទេសជិតខាងនៅភាគខាងជើងរបស់ប្រទេសអូម៉ង់ កាលពីថ្ងៃអង្គារ បានជួបប្រទះនឹងព្រឹត្តិការណ៍ភ្លៀងធ្លាក់ដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីកំណត់ត្រាទឹកភ្លៀង ត្រូវបានចាប់ផ្តើមកត់ត្រាកាលពី ៧៥ឆ្នាំមុន។ ប្រទេសនេះមានទឹកភ្លៀងជាមធ្យមកម្រិត ១៤០-២០០មីលីម៉ែត្រ ក្នុង ១ឆ្នាំ ខណៈដែលទីក្រុងឌូបៃជាធម្មតាមានភ្លៀងធ្លាក់កម្រិត ៩៧មីលីម៉ែត្រប៉ុណ្ណោះ។ កម្រិតទឹកភ្លៀងជាមធ្យមប្រចាំខែ សម្រាប់ខែមេសា គឺប្រហែល ៨មីលីម៉េត្រប៉ុណ្ណោះ។

នៅប្រទេសអូម៉ង់ ពេលនេះមនុស្សជាង ១.៤០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។ សាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបានបិទ ដើម្បីជាការប្រុងប្រយ័ត្ន។ កាលពីថ្ងៃអាទិត្យ សិស្សសាលាចំនួន ១០នាក់ដែលមានអាយុចន្លោះពី ១០ ទៅ ១៥ឆ្នាំ និងមនុស្សពេញវ័យម្នាក់ បានស្លាប់នៅពេលដែលរថយន្តក្រុងរបស់ពួកគេត្រូវបានលិចក្នុងទឹកជំនន់ ខណៈដែលរថយន្តនោះព្យាយាមបើកបរឆ្លងកាត់ផ្លូវ ក្នុងតំបន់ al-Mudhaibi នៃខេត្ត Sharqiya ដែលចម្ងាយប្រហែល ១១៥គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Muscat៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm