គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តដំបូងនៅថ្ងៃទី២០ខែមេសានេះ

2024/04/18 10:21:54 pm        150

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំការបោះឆ្នោត​នឹងចាប់ផ្តើម​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង សម្រាប់​ការ​បោះឆ្នោត​ជ្រើ​សរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌនាថ្ងៃទី២០ ខែមេសា​ខាងមុខ​។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០២៤ថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ដែលនៅសល់រយៈពេលជិត១ខែទៀតប៉ុណ្ណោះ គ.ជ.ប កំពុង​ឈាន​ដល់​ដំណាក់​កាលរៀបចំបញ្ជីបោះឆ្នោតដំបូង និងការបិទផ្សាយ​បញ្ជី​បោះឆ្នោត​ទៅ​តាម​គណៈកម្មការ​រាជធានី-ខេត្តរៀបចំការបោះឆ្នោតនីមួយៗ។ ឯកឧត្តម បន្តថា ការរៀបចំ​បញ្ជី​បោះ​ឆ្នោត​ដំបូង គឺជាការធ្វើបច្ចុប្បន្នភាពនៃសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានចំនួន​ជាង​១ម៉ឺន​នាក់ ហើយដើម្បីធានាថាបញ្ជីបោះឆ្នោតដំបូងមានភាពត្រឹមត្រូវ និងអាច​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនាពេលខាងមុខ។

ជាមួយគ្នា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា គណៈកម្មការរាជធានី-ខេត្តរៀបចំ​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស នឹងចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនាថ្ងៃទី២០ ខែមេសាខាងមុខ ដើម្បី​ឱ្យ​អង្គ​បោះឆ្នោត​បានពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យរបស់ខ្លួន។ ក្នុងនោះ ប្រសិនពិនិត្យឃើញ​មាន​ភាព​មិន​ប្រក្រតី​អង្គបោះឆ្នោតអាចប្តឹងតវ៉ា ឬជំទាស់លើបញ្ជីបោះឆ្នោតដំបូង។

អ្នក​នាំ​ពាក្យរូបនេះ បានឱ្យដឹងទៀតថា អង្គបោះឆ្នោតមានសិទ្ធិប្តឹងតវ៉ា ឬជំទាស់ ក្នុងរ​យៈ​ពេល​៨​ថ្ងៃ ​ចាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុង​ករ​ណី​ការ​ប្តឹងតវ៉ា ឬជំទាស់មិនអាចទទួលយកបាន អង្គបោះឆ្នោត​មាន​សិទ្ធិ​ប្តឹង​បន្ត​មក​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត។

អ្នកនាំពាក្យរូបនេះ បន្ថែមថា បន្ទាប់ពីការរៀបចំបញ្ជីបោះឆ្នោតដំបូង និងការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​បញ្ចប់ទៅដោយរលូន គ.ជ.ប នឹងឈានដល់ដំណាក់​ត្រៀម​សម្រាប់​គណបក្ស​នយោបាយ​ចាប់​ផ្តើមការឃោសនាបោះឆ្នោតនាដើមខែឧសភាខាងមុខនេះ។

សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូល​រួម​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ​២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទះខ្មែរ ,គណបក្សកម្លាំងជាតិ, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤៕ អត្ថបទ សេក ឧត្តម 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm