យានដ្រូនក្រោមទឹក នឹងត្រូវសាកល្បងនៅជប៉ុន ក្នុងគោលបំណងលើកកម្ពស់ការផលិតក្នុងស្រុក

2024/04/18 11:02:34 pm        76

យោងតាមប្រភពនានា បានឲ្យដឹងថា នៅខែមិថុនាខាងមុខនេះ រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមការធ្វើតេស្តបង្ហាញពីការប្រើប្រាស់ជាក់ស្តែងរបស់យានដ្រូនក្រោមទឹកស្វ័យប្រវត្តិ (AUV) ។

ទោះបីជាយាន AUV ដែលអាចរុករកដោយស្វ័យប្រវត្តិនៅក្រោមទឹក ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ក្នុងវិស័យអភិវឌ្ឍន៍ធនធានសមុទ្រ និងសន្តិសុខជាតិក៏ដោយ ក៏ក្រុមហ៊ុនឯកជនមិនទាន់បានហក់ចូលទីផ្សារនេះដែរ ដោយសារតែការចំណាយផលិតកម្មខ្ពស់ និងកង្វះបទពិសោធន៍ក្នុងការប្រើប្រាស់។

AUV ឬហៅម្យ៉ាងទៀតថា យានដ្រូននៅក្រោមទឹកនោះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នៅក្នុងទឹកដែលមានគ្រោះថ្នាក់ និងតំបន់សមុទ្រជ្រៅៗ ដែលមានសម្ពាធទឹកខ្ពស់។ តម្លៃផលិតកម្មក្នុងមួយគ្រឿង មានចាប់ពីរាប់សិបលានយ៉េន រហូតដល់ជាង ១ពាន់លានយ៉េន (ជាង ៦លានដុល្លារអាមេរិក)។

រដ្ឋាភិបាលរំពឹងថា AUV ឬយានដ្រូនក្រោមទឹកស្វ័យប្រវត្តិនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងជាច្រើន ដូចជាការត្រួតពិនិត្យកន្លែងផលិតថាមពលខ្យល់នៅសមុទ្រ និងសកម្មភាពឃ្លាំមើលក្រោមទឹក និងសកម្មភាពប្រុងប្រយ័ត្ន។ យាននេះគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាក់ស្តែងនៅឆ្នាំ២០៣០។

ដោយមើលឃើញពីការពង្រីកដែនសមុទ្ររបស់ចិន ជប៉ុនក៏នឹងពង្រឹងសមត្ថភាពឃ្លាំមើល និងការប្រុងប្រយ័ត្នក្រោមបាតសមុទ្ររបស់ខ្លួនផងដែរ ដូចជាការស្វែងរកវត្ថុគួរឲ្យសង្ស័យជាដើម។ រដ្ឋាភិបាលក៏កំពុងពិចារណាប្រើប្រាស់ AUV នេះ សម្រាប់ការស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី និងគុណភាពទឹកផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm