ស្ថាបនិក៖ កម្មវិធីផ្ញើសារ Telegram ទទួលបានអ្នកប្រើប្រាស់ ៩០០លាននាក់

2024/04/18 11:03:36 pm        72

កម្មវិធីផ្ញើសារ Telegram ទទួលបានអ្នកប្រើប្រាស់សកម្មជាង ៩០០លាននាក់ហើយ ហើយគួរតែឡើងដល់ចំនួន ១ពាន់លាននាក់ ក្នុងរង្វង់រយៈពេល ១ឆ្នាំ។ នេះបើតាមការឲ្យដឹងពីស្ថាបនិករបស់កម្មវិធីនេះ គឺលោក Pavel Durov ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃពុធ (ទី១៧ ខែមេសា)។

នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយពិធីកររបស់អាមេរិក គឺលោក Tucker Carlson លោក Durov ជនជាតិរុស្សីដែលបង្កើតក្រុមហ៊ុននេះជាមួយបងប្រុសរបស់លោកឈ្មោះ Nikolai Durov បាននិយាយថា៖ «អេប Telegram កំពុងរីករាលដាលដូចអណ្ដាតភ្លើងឆាបឆេះព្រៃអញ្ចឹង។ អ្នកប្រើប្រាស់ ២លានកន្លះ ចុះឈ្មោះរៀងរាល់ថ្ងៃ»។

លោក Durov បានប្រាប់ពិធីករលោក Carlson ថា៖ «ប្រជាជនស្រឡាញ់ឯករាជ្យភាព។ ពួកគេក៏ស្រឡាញ់ភាពឯកជន សេរីភាព ហើយ(មាន) ហេតុផលជាច្រើនដែលហេតុអ្វីបានជាម្នាក់ៗ នឹងប្តូរទៅប្រើ Telegram វិញ»។

ក្រុមហ៊ុនអេបផ្ញើសារដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមនេះ បានតាំងខ្លួនឯងថា ជាជម្រើសជំនួសវេទិកាគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលត្រូវបានរិះគន់ថា បានកេងប្រវ័ញ្ចពាណិជ្ជកម្មលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ហើយកម្មវិធី Telegram បានប្តេជ្ញាថា ខ្លួននឹងមិនបង្ហាញព័ត៌មានណាមួយអំពីអ្នកប្រើប្រាស់របស់ខ្លួនជាដាច់ខាត។

តែយ៉ាងណាក្ដី ដោយកម្មវិធី Telegram អនុញ្ញាតឲ្យក្រុមមានសមាជិករហូតដល់ ២០០.០០០នាក់ នាំឲ្យមានការចោទប្រកាន់ថា វានាំឲ្យមានភាពងាយស្រួល ក្នុងការធ្វើឲ្យមានព័ត៌មានមិនពិតរីករាលដាល ក៏ដូចជាងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្សព្វផ្សាយខ្លឹមសារស្អប់ខ្ពើម កេងប្រវ័ញ្ចផ្លូវភេទកុមារ ឃុបឃិត និងភេរវករជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm