ផ្លូវក្រាលកៅស៊ូនិងស្ពានក្នុងខេត្តពីរ ត្រូវបានគណៈកម្មាធិការឯកភាព បញ្ចប់សុពលភាពដោយគុណភាព

2024/04/18 04:04:18 pm        166

ស្វាយរៀង ៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ស្ថិតក្នុងខេត្តស្វាយរៀង និងស្ពានបេតុងចំនួន ១ ស្ថិតនៅខេត្តកំពង់ឆ្នាំង ត្រូវបានគណៈកម្មា ធិការលទ្ធកម្ម ឯកភាពទទួលយកលទ្ធផលនៃការអនុវត្តការងាររបស់នាយកដ្ឋានផ្លូវលំជនបទ បញ្ចប់សុពលភាពការងារដោយគុណភាព និងសោភ័ណភាព នៅរក្សាគុណភាពបានល្អ សម្រាប់ការធ្វើដំណើរនៃសាធារជនទូទៅ។

​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូចុះពិនិត្យ វាយតម្លៃបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពគុណភាពការងារ ស្ថាបនាស្ពាន និងផ្លូវក្រាលកៅស៊ូ DBST នៅក្នុងខេត្តចំនួនពីរ ក្នុងនោះនៅខេត្តកំពុងឆ្នាំង បានចុះត្រួតពិនិត្យជាក់ស្តែង លើការងារស្ថាបនា ស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសសងខាងក្បាលស្ពានប្រវែងសរុប ២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្តម បានបន្តដឹកនាំប្រតិភូចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ជាស្ថាពររយៈពេលធានា សុពលភាព គុណភាព ការងារស្ថាបនា ផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងចិញ្ចើមផ្លូវសង ខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ ស្ថិតនៅភូមិស្រម៉ ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង, ចំពោះផ្លូវនិងស្ពាន ខាងលើនេះ ទទួលការអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជុំវិញស្ពាននិងផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវនិងស្ពានមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ ជាពិសេសការផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលរបស់ កសិករនៅតំបន់នោះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាពជាដើម។ ទាក់ទិនគម្រោង នេះដែរ, ឯកឧត្តម បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ សហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវនិងស្ពាន ដោយមាន ការយាមកាមឲ្យបានហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងស្ពានឲ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកផ្លូវនិងស្ពានជារបស់ពួកគាត់ ទាំង អស់គ្នា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am