ប្រធានាធិបតីប៉ូឡូញជួបជាមួយលោក Trump ជាលក្ខណៈឯកជន នៅទីក្រុងញូវយ៉ក

2024/04/18 11:07:35 pm        104

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា លោកបានជួបជាលក្ខណៈឯកជនជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង New York កាលពីថ្ងៃពុធ (ទី១៧ ខែមេសា)។

ក្រុមរបស់លោក Trump ដែលបានពណ៌នាពីបុគ្គលទាំង២ ថាជា «មិត្តនឹងគ្នាដ៏អស្ចារ្យ» បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានពីកិច្ចប្រជុំនេះថា ពួកគេបានពិភាក្សាលើសំណើរបស់លោក Duda ដែលថា ប្រទេសសមាជិករបស់អង្គការណាតូ (NATO) ចំណាយយ៉ាងហោចណាស់ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ។

លោក Duda ដែលអាណត្តិរបស់លោក នឹងផុតនៅឆ្នាំ២០២៥ គឺជាដៃគូអន្តរជាតិលេខ១ របស់លោក Trump អំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី។ លោក Duda បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា៖ «ខ្ញុំត្រូវបានលោក Donald Trump អញ្ជើញឲ្យទៅលេងផ្ទះល្វែងឯកជនរបស់លោក ដូច្នេះ អាចនិយាយបានថា នេះគ្រាន់តែជាការជួបប្រជុំឯកជន ទាក់ទងនឹងវត្តមានរបស់ខ្ញុំ នៅទីនេះ ក្នុងទីក្រុងញូវយ៉ក»។

គួរបញ្ជាក់ដែរថា លោក Trump ដែលកំពុងត្រូវបានកាត់ទោសនៅទីក្រុងញូវយ៉ក ជុំវិញការចោទប្រកាន់ថា លោកបានបិទបាំងការផ្ដល់ «ប្រាក់បំបិទមាត់» ដល់តារាសម្ដែងភាពយន្តអាសអាភាស នាង Stormy Daniels កំពុងស្ថិតក្នុងការប្រជែងយ៉ាងតឹងតែងទល់នឹងប្រធានាធិបតីលោក Joe Biden ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm