អាមេរិកអះអាងថា ការជួញដូរអាវុធរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង រំលោភលើទណ្ឌកម្ម

2024/04/18 04:14:46 pm        21

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការជួញដូរអាវុធរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង រំលោភលើទណ្ឌកម្មអន្តរជាតិ ហើយទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយ ដើម្បីឃ្លាំមើលការរំលោភបំពាន បន្ទាប់ពីទីក្រុងមូស្គូ បានវេតូវិធានការមួយ ដើម្បីកុំឲ្យក្រុមត្រួតពិនិត្យបន្តដំណើរការ។

លោកស្រី Linda Thomas-Greenfield បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយដៃគូដូចជាកូរ៉េខាងត្បូង និងជប៉ុន ដែលលោកស្រីដឹកនាំបន្ទាប់ ដើម្បីបង្កើតជម្រើសទាំងក្នុង និងក្រៅអង្គការសហប្រជាជាតិ ដើម្បីរក្សាការងាររបស់ក្រុមប្រឹក្សាសន្តិសុខក្រុមអ្នកជំនាញ គឺក្រុមឃ្លាំមើលទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។

លោកស្រី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«យើងមិនអាចអនុញ្ញាតឲ្យការងារដែលក្រុមអ្នកជំនាញកំពុងធ្វើនោះ ត្រូវបានលុបចោលទេ»។ លោកស្រី Thomas-Greenfield បាននឹងកំពុងជួបពិភាក្សាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីជាមួយមន្ត្រីជាន់ខ្ពស់អំពីជម្រើស និងវិធីដើម្បីពង្រីកតួនាទីនៃក្រុមអ្នកជំនាញដែលបានត្រួតពិនិត្យការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងអស់    រយៈពេ១៥ឆ្នាំ បន្ទាប់ពីការវេតូដោយរុស្ស៊ី កាលពីខែមុន ដែលអាចនាំក្រុមនេះបញ្ឈប់ដំណើរការការត្រួតពិនិត្យ។

លោកស្រីThomas-Greenfield មិនបានផ្តល់នូវភាពជាក់លាក់នៃយន្តការអ្វីដែលលោកស្រី អាចកំពុងប្រើ ប៉ុន្តែលោកស្រីបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងពីបទរំលោភលើទណ្ឌកម្មសកល។

លោកស្រី បាននិយាយថា៖«រុស្ស៊ីបានរំលោភរបបទណ្ឌកម្មរួចហើយ។ «ពួកគេកំពុងទិញអាវុធប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ»។ លោកស្រីបានបន្ថែមថា អាមេរិកមានការព្រួយបារម្ភចំពោះ   អ៊ីរ៉ង់ដែលផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។

អត្ថបទដែលទាក់ទង

ហ្ស៊កហ្ស៊ី ត្រូវបានចលាចលដោយសារការប៉ះទង្គិចគ្នាជុំវិញសេចក្ដីស្នើច្បាប់ ភ្នាក់ងារបរទេស
2024/05/01 07:40:56 am        1
ប្រធានធនាគារពិភពលោក រំពឹងថា ប្រទេសអ្នកមាននឹងបំពេញតាមសំណើបរិច្ចាគពីបណ្ដារដ្ឋអាហ្វ្រិក
2024/04/30 08:53:53 pm        1
នគរបាលចក្រភពអង់គ្លេស៖ ក្មេងអាយុ ១៣ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុងឡុងដ្រ៍
2024/04/30 08:23:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្ស៊កហ្ស៊ី ត្រូវបានចលាចលដោយសារការប៉ះទង្គិចគ្នាជុំវិញសេចក្ដីស្នើច្បាប់ ភ្នាក់ងារបរទេស

2024/05/01 07:40:56 am
​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពី “ការគ្រប់គ្រងការងារបុគ្គលិក” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទ
2024/04/30 09:15:32 pm
​ប្រធានធនាគារពិភពលោក រំពឹងថា ប្រទេសអ្នកមាននឹងបំពេញតាមសំណើបរិច្ចាគពីបណ្ដារដ្ឋអាហ្វ្រិក
2024/04/30 08:53:53 pm
​ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
2024/04/30 08:43:12 pm
​នគរបាលចក្រភពអង់គ្លេស៖ ក្មេងអាយុ ១៣ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុងឡុងដ្រ៍
2024/04/30 08:23:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/30 10:19:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/30 11:15:35 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am