សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ថា ជំនួយ​វ៉ាក់សាំង​របស់​ជប៉ុន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ

2021/07/27 05:13:46 am        510


ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ចាត់​ទុក​ជំនួយ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន​ ១​លាន​ដូសរបស់​ប្រទេស​ជប៉ុន​ ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។

សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​លិខិត​ថ្លែង​អំណរគុណ​ដែល​សម្ដេច​ផ្ញើ​ទៅ​កាន់​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ូហ្កា យ៉ូហ្ស៊ីហ៊ីដេ (SUGA Yoshihide) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​​ចំនួន​ជាង ៣៣២,០០០​​ដូស ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

វ៉ាក់សាំង​ជាង ៣៣​ម៉ឺន​ដូស​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​វ៉ាក់សាំង​ AstraZeneca ចំនួន ១​លាន​ដូស​ដែល​រដ្ឋាភិបាល​ជប៉ុន​សន្យា​ផ្ដល់​មក​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

ក្នុង​លិខិត​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​​ទៀតថា ប្រទេស​ជប៉ុន​ក៏​បាន​ផ្ដល់​កម្ចី​ចំនួន ២៣០​លាន​ដុល្លារ និង​ជំនួយ​ជាង ៥០​លាន​ដុល្លារ​មក​ដល់​កម្ពុជា​ផង​ដែរ ដើម្បី​គាំ​ទ្រ​ដល់​ការ​ឆ្លើយ​តប​របស់​កម្ពុជា​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូវីដ-១៩​​បំប្លែង​ខ្លួន​ថ្មី ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ នឹង​មិន​អាច​បញ្ចប់​ទៅ​ក្នុង​ពេល​ឆាប់ៗ​នោះ​ឡើយ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​សប្បាយ​រីក​រាយ​ក្នុង​ការ​បន្ត​ការងារ​ដោយ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​អំឡុង និង​ក្រោយ​វិបត្តិ​កូវីដ-១៩ ដើម្បី​ជំរុញ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ។

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ជប៉ុន ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក អំឡុង​ពេល​ពិភព​លោក​ជប៉ុន​វិបត្តិ​សុខភាព​សកល​នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm