នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អះអាងថា លោកកំពុងប្រឹងប្រែងគ្រប់យ៉ាង ដើម្បីរក្សាជម្លោះមជ្ឈិមបូព៌ាកុំឲ្យកើនឡើង

2024/04/18 04:16:36 pm        21

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសរបស់លោកកំពុង `ខិតខំប្រឹងប្រែង» ដើម្បីរក្សាជម្លោះមជ្ឈិមបូព៌ាកុំឲ្យរីករាលដាល បន្ទាប់ពីអ៊ីរ៉ង់ បានវាយប្រហារដោយមីស៊ីលទៅលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារថា៖«យើងមិនចង់ជម្លោះកើនឡើងនោះទេ។

ប្រទេសអ៊ីរ៉ាក់ កំពុងស្ថិតក្នុងស្ថានភាពមិនធម្មតានៃការធ្វើជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយលោក al-Sudani បានជួបជាមួយប្រធានាធិបតីចូ បៃដិន (Joe Biden) ក្នុងសប្តាហ៍នេះ ដើម្បីដាក់សម្ពាធលើករណីរបស់គាត់ ដើម្បីបញ្ចប់ជម្លោះនេះ។

លោក Al-Sudani បានរិះគន់យ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ជុំវិញការឆ្លើយតបរបស់រដ្ឋាភិបាលរបស់លោកចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស និងការវាយប្រហារនាពេលថ្មីៗនេះលើអគារស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើនរូប។

ប៉ុន្តែមេដឹកនាំអ៊ីរ៉ាក់រូបនេះ បាននិយាយថា លោកបានប្រាប់លោកបៃដិនកាលពីថ្ងៃចន្ទថា សង្រ្គាមកាន់តែធំ នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសអ៊ីរ៉ាក់ ហើយនឹងមិនជាផលប្រយោជន៍ ក្នុងតំបន់នោះទេ។

លោក Al-Sudani បាននិយាយថា អ៊ីរ៉ាក់បានព្យាយាមបញ្ចុះបញ្ចូលប្រជាជនអ៊ីរ៉ង់ «កុំឲ្យមានប្រតិកម្ម និងពង្រីកតំបន់ជម្លោះ»។

អត្ថបទដែលទាក់ទង

អ្នកគាំទ្រ លោក Trump មកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ អំឡុងពេលជម្រះក្តីនៅក្រុងញូវយ៉ក
2024/05/01 11:03:29 am        1
ក្នុងពេលមានសង្រ្គាមនៅស៊ូដង់ មនុស្សជាច្រើនទទួលទានស្លឹកឈើ និងសត្វឆ្មាដើម្បីរស់
2024/05/01 10:59:33 am        1
កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតាក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កំពុងរងការរិះគន់
2024/05/01 10:56:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកគាំទ្រ លោក Trump មកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ អំឡុងពេលជម្រះក្តីនៅក្រុងញូវយ៉ក

2024/05/01 11:03:29 am
​ក្នុងពេលមានសង្រ្គាមនៅស៊ូដង់ មនុស្សជាច្រើនទទួលទានស្លឹកឈើ និងសត្វឆ្មាដើម្បីរស់
2024/05/01 10:59:33 am
​កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតាក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កំពុងរងការរិះគន់
2024/05/01 10:56:09 am
​អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យលោក បៃដិន ផ្អាកបញ្ជូនសព្វាវុធទៅអ៊ីស្រាអែលជាបន្ទាន់
2024/05/01 10:53:12 am
​នគរបាលញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ខណៈបាតុកម្មគាំទ្រប៉ាឡេស្ទីនកាន់តែតានតឹង
2024/05/01 10:49:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am