លោកថាស់៖ប៉ូឡូញ ត្រូវតែកែលម្អការការពារដែនអាកាស ដើម្បីឲ្យមាន«សុវត្ថិភាពដូចអ៊ីស្រាអែល»

2024/04/18 04:41:52 pm        24

លោកនាយករដ្ឋមន្ត្រី ដូណាល់ ថាស់ ( Donald Tusk) បាននិយាយនៅក្នុងទីក្រុងទីក្រុងវ៉ាសូវី កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីពីសន្តិសុខជាតិថា ប្រទេសប៉ូឡូញ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការការពារដែនអាកាសរបស់ខ្លួន រហូតដល់ប្រទេសនេះ «មានសុវត្ថិភាពដូចអ៊ីស្រាអែល»។

លោកថាស់ បានកត់សម្គាល់ថា អ៊ីស្រាអែលបានស្ទាក់ចាប់មីស៊ីល និងយានដ្រូនស្ទើរតែទាំងអស់ ដែលបានបាញ់មកលើខ្លួន ដោយអ៊ីរ៉ង់កាលពីចុងសប្តាហ៍ ខណៈដែលអ៊ុយក្រែន ដែលជាអ្នកជិតខាងរបស់ប៉ូឡូញនៅភាគខាងត្បូង គឺអាចស្ទាក់ចាប់បានត្រឹមតែមួយភាគបីនៃមីស៊ីលរបស់រុស្ស៊ីប៉ុណ្ណោះ។

លោកបាននិយាយថា៖«ភារកិច្ចរបស់យើងសព្វថ្ងៃនេះ កំពុងប្រើប្រាស់គ្រប់ប្រព័ន្ធសម្រាប់ការពារដែនអាកាសប៉ូឡូញ ដើម្បីធ្វើឲ្យប៉ូឡូញមានសុវត្ថិភាពដូចអ៊ីស្រាអែល»។ លោកបានបន្ថែមថា ការសន្និដ្ឋានដែលត្រូវទាញនោះ គឺថា ដែនអាកាស ត្រូវតែត្រូវបានគ្រប់គ្រង ដើម្បីកែលម្អសន្តិសុខរបស់ប្រទេស            ប៉ូឡូញ។

លោកថាស់ បានបន្តថា ប្រទេសប៉ូឡូញ ចាប់អារម្មណ៍ក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម «European Sky Shield» របស់អាល្លឺម៉ង់ ដែលនឹងរួមបញ្ចូលប្រទេសអឺរ៉ុបមួយចំនួន ដែលបានទទួលមីស៊ីល Iris-T របស់អាល្លឺម៉ង់ ក្នុងគោលបំណងធានាសុវត្ថិភាពដែនអាកាសអឺរ៉ុប។

ប៉ូឡូញជាសម្ព័ន្ធមិត្តយោធាដ៏រឹងមាំរបស់អ៊ុយក្រែនក្នុងការកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ វាក៏ជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ការចែកចាយសព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែនផងដែរ។ ដូច្នេះប៉ូឡូញ ត្រូវបានរុស្ស៊ីមើលឃើញថា ជាសត្រូវដ៏មានសក្តានុពល។

អាល្លឺម៉ង់ បានផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីល Iris-T ហើយបានសន្យាផ្តល់ការដឹកជញ្ជូនបន្ថែមទៀត។

អត្ថបទដែលទាក់ទង

ប៉ាឡេស្ទីន បានបន្ទោសការគាំទ្ររបស់អាមេរិកចំពោះការវាយប្រហារក្រុង Rafah ដែលអាចកើតមានរបស់អ៊ីស្រាអែល
2024/05/01 03:37:11 pm       
កូរ៉េខាងត្បូង ជជែកពីការចូលរួមក្នុងកិច្ចព្រមព្រៀង AUKUS ជាមួយអាមេរិក អង់គ្លេស និងអូស្ត្រាលី
2024/05/01 03:34:58 pm       
នគរបាលញូវយ៉ក ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ ក្នុងការឆ្មក់ចូលសាកលវិទ្យាល័យ Columbia
2024/05/01 03:33:56 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ាឡេស្ទីន បានបន្ទោសការគាំទ្ររបស់អាមេរិកចំពោះការវាយប្រហារក្រុង Rafah ដែលអាចកើតមានរបស់អ៊ីស្រាអែល

2024/05/01 03:37:11 pm
​កូរ៉េខាងត្បូង ជជែកពីការចូលរួមក្នុងកិច្ចព្រមព្រៀង AUKUS ជាមួយអាមេរិក អង់គ្លេស និងអូស្ត្រាលី
2024/05/01 03:34:58 pm
​នគរបាលញូវយ៉ក ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ ក្នុងការឆ្មក់ចូលសាកលវិទ្យាល័យ Columbia
2024/05/01 03:33:56 pm
​ជប៉ុនប្រកាសផ្ដល់គ្រឿងឥស្សរិយយសប្រចាំឆ្នាំ២០២៤ ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី
2024/05/01 03:31:15 pm
​អ្នកនាំពាក្យ៖ ក្រសួងការងារបានទទួលញាត្តិពីសហជីព ហើយនឹងពិនិត្យអ្វីដែលជា​ការលើកឡើងរបស់ពួកគេ
2024/05/01 03:20:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am