រុស្ស៊ីចោទអ៊ុយក្រែនថា បានបាញ់ផ្លោងទៅលើមន្ទីរពេទ្យ និងសម្លាប់បុគ្គលិកពេទ្យ

2024/04/19 12:28:49 am        75

រុស្សីបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថា បានបាញ់ផ្លោងម្តងហើយម្តងទៀតទៅលើមន្ទីរពេទ្យ ក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ីនៃប្រទេសអ៊ុយក្រែន ជាមួយនឹងអាវុធលោកខាងលិច នៅថ្ងៃព្រហស្បតិ៍នេះ ហើយបាននិយាយថា លោកខាងលិច និងអង្គការសុខភាពពិភពលោក (WHO) មិនបានអើពើចំពោះការវាយប្រហារនេះ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនទេ។ រុស្ស៊ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមកពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ប្រទេសទាំងពីរ បដិសេធការចោទប្រកាន់គ្នាទៅវិញទៅមក ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីអង្គការសុខភាពពិភពលោកWHOដែរ។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova ដែលបានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងអ៊ុយក្រែន បានកំណត់គោលដៅម្តងហើយម្តងទៀតទៅលើមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត នៅក្នុងតំបន់អ៊ុយក្រែនចំនួន៤ ដែលទីក្រុងមូស្គូនិយាយថា ខ្លួនបានជាឧបសម្ព័ន្ធនោះ។

អ្នកស្រី Zakharova បានចុះបញ្ជីកាលបរិច្ឆេទ និងទីតាំងនៃការវាយប្រហារក្នុងប៉ុន្មានខែថ្មីៗនេះ ហើយបាននិយាយថា ព័ត៌មានដូចគ្នានេះ ត្រូវបានផ្តល់ទៅឲ្យWHO ដែលអ្នកស្រីបាននិយាយថា មិនបានធ្វើអ្វីជាមួយទិន្នន័យនោះទេ។

អ្នកស្រី បានបញ្ជាក់ថា៖«វេជ្ជបណ្ឌិតពិតប្រាកដ កំពុងស្លាប់ដោយការបាញ់ផ្លោងដោយទីក្រុងគីវ ជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច» ។

អ្នកស្រី Zakharova បាននិយាយថា លោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច មិនអើពើចំពោះឧក្រិដ្ឋកម្មណាមួយដែលធ្វើឡើងដោយអ៊ុយក្រែន ហើយគ្រាន់តែចង់រិះគន់រុស្ស៊ីប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm