ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា

2024/04/19 12:39:40 am        138

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ក្នុងនាមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹក នៅកម្ពុជា» ក្រោម ប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹក ថ្នាក់ជាតិ សម្រាប់ និរន្តរភាព  និង វិបុលភាព រួម រវាងកម្ពុជានិងក្រុមប្រឹក្សា ទឹកអាស៊ី ក្នុង បរិបទ នៃវិបត្តិអាកាសធាតុ»  ដែល ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការ រៀបចំ នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួល អាកាសធាតុ គឺជាបញ្ហាប្រឈម សកល ដែលបង្កឡើង ដោយកត្តាសំខាន់ៗដូចជា ការកើនឡើង នៃ ឧស្ម័ន ផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះ ប្រេងឥន្ធនៈ ការកើនឡើង នៃចំនួនប្រជាជនពិភពលោក និង ការរេច រឹល  នៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារ ឱ្យមានការ ចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ ន្ធទាំងអស់ ទាំងប្រទេសតូច ទាំង ប្រទេស ធំ ទាំ ងកម្រិតរដ្ឋាភិបាល វិស័យឯកជន និង អង្គការសង្គមស៊ីវិល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផល ប៉ះពាល់ដោយផ្ទាល់ពី ការប្រែប្រួលអាកាសធាតុ ស្របពេលដែល ចំនួនប្រជាជន និងទីក្រុង បានកើនឡើង ជាបន្តបន្ទាប់ ហើយបញ្ហាទឹក ក៏បានក្លាយជាបញ្ហា ប្រឈមភ្ជាប់ទៅនឹង ការរីកចម្រើន នៃទីក្រុង ដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បី ឆ្លើយ តប ទៅនឹង តម្រូវ ការរបស់ប្រជាជនទាំងនៅ ទីប្រជុំជននិងជនបទ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជាតាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការ លើកកម្ពស់ ជីវភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូល នៃសន្តិភាព និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំ អភិវឌ្ឍកម្ពុជា ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និង ច្បាស់លាស់ ដោយបានបន្តកំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោម  អាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹង ក្លាយជាវេទិកាពិភាក្សា ផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យ ទឹក នៅកម្ពុជា ហើយក៏នឹងឈ្វេងយល់បន្ថែម អំពីបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីជំរុញការ អនុវត្តគម្រោង ពាក់ព័ន្ធនឹងវិស័យទឹកទៅ តាមស្ថានភាពតម្រូវការ ជាក់ស្តែង។ ទន្ទឹមនឹងនេះ អង្គសិក្ខាសាលា អាចពិចារណា ដាក់ចេញ អនុសាសន៍ ឬបង្កើត ផែនទីចង្អុល ផ្លូវ (roadmap) មួយ សម្រាប់ ការអភិវឌ្ឍ វិស័យទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹង បន្តសម្របសម្រួលពង្រឹង កិច្ចសហ ប្រតិបត្តិការក្នុងស្មារតី នៃវិបុលភាព និងការប្រើប្រាស់ ទឹកប្រកបដោយ សន្តិវិធី ដើម្បី បង្កើន តម្លៃនៃ កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងភាពជាដៃគូ អន្តរជាតិ សំដៅបង្កើត សុខុមាលភាព ទឹក ការគ្រប់ គ្រង ទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹង អាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់ អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភានិងសភា។

 សូមជម្រាបថា អង្គសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ដែលបានរៀបចំឡើងនាឱកាសនេះ មានការអញ្ជើញចូលរួមពីតំណាងមកពី រដ្ឋសភា ក្រសួង រៀបចំ ដែនដី នគរូបនីកម្ម និងសំណង់ ក្រសួង ធនធានទឹក និង ឧតុនិយម ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋាករ ទឹកស្វយ័តក្រុង ភ្នំពេញ រដ្ឋបាលរាជធានី-ខេត្ត និង វិទ្យាស្ថាន ចក្ខុវិស័យអាស៊ី ក្រុមប្រឹក្សា ទឹកអាស៊ី, សាជីវកម្ម ធនធានទឹកកូរ៉េ (K-water), ស្ថានទូត កូរ៉េប្រចាំ កម្ពុជា, អង្គការ KOICA, និងធនាគារ KEXIM៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm