ភ្នំពេញ ៖ ខ្សែភាពយន្តថ្មី «ការណាត់ជួបប៉ុល ពត» របស់ផលិតករ ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងកានលើកទី៧៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤។ ភាពយន្តនេះគ្រោងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤។
មានវ័យ ៥៩ ឆ្នាំ លោក ប៉ាន់ រិទ្ធី គឺជាផលិតករភាពយន្តដ៏ឆ្នើមរបស់កម្ពុជា។ កន្លងមកស្នាដៃរបស់លោកក៏ទទួលបានពានរង្វាន់ពីអន្តរជាតិ ព្រមទាំងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិជាពិសេស។ ក្នុងចំណោមស្នាដៃជាច្រើន មានស្នាដៃមួយដែលទទួលបានការកោតសរសើរ និងផ្ទុះការគាំទ្រខ្លាំង គឺភាពយន្តឯកសាររបស់លោក ដែលរៀបរាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទសវត្សរ៍ឆ្នាំ១៩៧០ ដែលមានបញ្ចូលការតស៊ូក្នុងជីវិតលោកផ្ទាល់ ពោលគឺការមើលថែឪពុកម្តាយ បងប្អូនបង្កើត និងគ្រួសារអត់ឃ្លាន និងពលកម្មដោយបង្ខំ៕ ដោយ ៖ សុជាតា

