
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ពលរដ្ឋដល់ទៅជាង ៦លាន ៨៣ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសរួចរាល់ហើយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។
របាយការណ៍ដែលចេញនៅយប់នេះ បានឱ្យដឹងទៀតថា តួលេខនេះ បង្ហាញថា កម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរហូតដល់ទៅ ៦៨.៣៩ភាគរយហើយគិតចាប់តាំងពីកម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក។
បើតាមរបាយការណ៍ដដែលនេះ ពលរដ្ឋកម្ពុជាដល់ទៅជាង ៤លាន ៥៤ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយអំឡុងយុទ្ធនាការនេះ។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយមានពលរដ្ឋដល់ទៅជិត ៧លាននាក់បានស្ម័គ្រចិត្តទទួលវ៉ាក់សាំង ប៉ុន្តែ ពលរដ្ឋជាង ៦៧,០០០នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់នោះឡើយដោយសារបញ្ហាសុខភាពរបស់ពួកគេ៕