ប៉ៃលិន ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វរសេនីយ៍ទោ ម៉ុម ម៉ៅ មេបញ្ជាការស្តីទី វរសេនាតូចលេខ៥៣៤ ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើង ចំងាយ ២០គីឡូម៉ែតនៅចំណុចឈរជើងក្នុងភូមិសាស្រ្ត ភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន
ដែលចំណុះឲ្យកងពលតូចថ្មើរជើងលេខ៥៣។
លោកវរសេនីយ៍ទោ ម៉ុម ម៉ៅ មានប្រសាសន៍ថា គោលបំណងសំខាន់ គឺដើម្បីចូលរួមថែរក្សាសន្តិភាព និងសមត្តិភាព កងទ័ព
ទោះស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយក៏ដោយ ប៉ុន្តែជាឱកាសសម្រាប់កងទ័ពហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពជំនាញយុទ្ធវិធីកងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕ ដោយ ៖ គង់ រ៉េន


















