លោក Biden ហៅចិនថា «ប្រទេសស្អប់ជនបរទេស» តែទីក្រុងប៉េកាំង តបវិញថា ពាក្យនេះទំនងសំដៅទៅអាមេរិកខ្លួនឯងផ្ទាល់

2024/04/19 03:11:44 am        136

ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅចិនថា ជា «ប្រទេសស្អប់ខ្ពើមជនបរទេស» ខណៈដែលលោកបានលើកឡើងពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះ ដោយនេះជាកិច្ចប្រឹងប្រែងលោកបានព្យាយាមផ្ដល់ហេតុផលដ៏ល្អបំផុត សម្រាប់ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អំឡុងពេលធ្វើសុន្ទរកថាយុទ្ធនាការមួយ នៅរដ្ឋប្រកួតប្រជែង Pennsylvania។

កាលពីថ្ងៃពុធ (ទី១៧ ខែមេសា) នៅក្នុងសុន្ទរកថាទៅកាន់កម្មករដែក នៅទីក្រុង Pittsburgh លោក Biden បាននិយាយអំពីប្រទេសចិនថា៖ «ពួកគេមានចំនួនប្រជាជនដែលចូលនិវត្តន៍ច្រើនជាងប្រជាជនធ្វើការ។ ពួកគេមិននាំចូលអ្វីទាំងអស់។ ពួកគេគឺជាអ្នកស្អប់ខ្ពើមជនបរទេស ពោលគ្មានអ្នកផ្សេងចូលទៅបានទេ។ ពួកគេមានបញ្ហាយ៉ាងពិតប្រាកដ»។

ការលើកឡើងរបស់លោកប្រធានាធិបតីបែបនេះ កើតមានឡើងបន្ទាប់ពីមានការសន្ទនាតាមទូរសព្ទ កាលពី ២សប្តាហ៍មុន ជាមួយប្រធានាធិបតីចិន លោក Xi Jinping ដោយនេះជាលើកដំបូងរបស់ការនិយាយគ្នលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីមានកិច្ចប្រជុំទល់មុខគ្នា កាលពីខែវិច្ឆិកា។ ទោះបីជាទំនាក់ទំនងជារួម មានស្ថិរភាព ក៏ភាពតានតឹងកំពុងកើនឡើង ជុំវិញការវិនិយោគរបស់ចិន ក្នុងការផលិតដែលអាចនាំឲ្យបាត់បង់ការងារ ក្នុងចំណោមកម្មករនិយោជិតដែលធ្វើការដោយដៃនេះ។

ក្រសួងការបរទេសចិន ដែលពីមុនបានវាយបកទៅវិញ ចំពោះការលើកឡើងបែបនេះ បានសម្ដែងការយល់ឃើញជាពិសេស នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមេសា) នេះ ដោយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាទីក្រុងប៉េកាំង អ្នកនាំពាក្យរបស់ក្រសួង លោក Lin Jian បាននិយាយថា៖ «ប្រទេសចិនចង់សួរសហរដ្ឋអាមេរិកវិញថា តើសម្ដីនេះសំដៅលើប្រទេសចិន ឬក៏សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm