រដ្ឋមន្ត្រីការបរទេសចិន៖ ទាំងទីក្រុងប៉េកាំង និងហ្សាការតា ចង់ឃើញស្ថិរភាពក្នុងតំបន់ និងមជ្ឈិមបូព៌ា

2024/04/19 03:45:23 am        218

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ (១៨ មេសា) នេះ បាននិយាយថា ប្រទេសចិន និងឥណ្ឌូនេស៊ី បានសន្យាបន្តរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយយល់ស្របគ្នាថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សាត្រូវតែអនុវត្តទាំងស្រុង។

លោក Wang បានធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីមានកិច្ចប្រជុំនៅទីក្រុងហ្សាការតា ជាមួយសមភាគីឥណ្ឌូនេស៊ីរបស់លោក គឺលោកស្រី Retno Marsudi ដែលបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ សម្រាប់ដំណោះស្រាយរដ្ឋ២ នៅតំបន់ហ្កាហ្សា។ លោកស្រី Marsudi បានប្រាប់ថា៖ «ភាគីទាំង២ ក៏បានព្រមព្រៀងគ្នាថា បញ្ហារបស់ប្រជាជនប៉ាឡេស្ទីន ត្រូវតែដោះស្រាយដោយយុត្តិធម៌ តាមរយៈដំណោះស្រាយរដ្ឋ២ ប្រសិនបើយើងចង់ឃើញស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា»។

បើយោងតាមលោកស្រី Marsudi បានឲ្យដឹងថា លោក Wang ក៏បានជួបផងដែរជាមួយលោក Joko Widodo ដែលជាប្រធានាធិបតីជិតផុតអាណត្តិរបស់ឥណ្ឌូនេស៊ី ដោយក្នុងជំនួបនេះ អ្នកទាំង២ បានពិភាក្សាអំពីទស្សនៈរបស់ប្រទេសទាំង២ ចំពោះប៉ាឡេស្ទីន។ ហើយក្រសួងការបរទេសចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងដំណើរទស្សនកិច្ចរបស់លោកនេះ រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subianto ដោយបានពិភាក្សាអំពីផែនការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំង២។

នៅថ្ងៃសុក្រ (ទី១៩ ខែមេសា) លោក Wang គ្រោងនឹងចូលរួមកិច្ចប្រជុំយន្តការសហប្រតិបត្តិការកិច្ចសន្ទនាកម្រិតខ្ពស់ រវាងចិន និងឥណ្ឌូនេស៊ី ជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីមួយចំនួន នៅទីក្រុង Labuan Bajo ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឲ្យកាន់តែលម្អិតបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm