នៅក្នុងការផ្ដល់បទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះ នៅជំនួបដោយឡែកនៃកិច្ចប្រជុំកំពូលរបស់ក្រុមរដ្ឋមន្រ្ដី ការបរទេសG7 ក្នុងកោះកាព្រី(Capri) រដ្ឋមន្រ្ដីកាបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា(Dmytro Kuleba) បាននិយាយថា អ៊ុយក្រែន បានទទូចក្រុមប្រទេសG7 ផ្ដល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដូចដែលគេបានធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល។
យោងតាមលោកគូលេបា បានអោយដឹងថា ប្រទេសលោកខាងលិច កំពុងអនុម័តនូវយុទ្ធសាស្រ្ដពីរផ្សេងគ្នាក្នុងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ុយក្រែន។
លោកគូលេបា បាននិយាយថា លោកខាងលិច មានឥរិយាបថផ្ទុយគ្នាទៅខាងប្រទេសអ៊ីស្រាអែលជាងប្រទេសរបស់លោក ដោយកត់សំគាល់ថា នៅពេលអ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហាមីស៊ីល និងយានដ្រូនលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍នោះ កម្លាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងបានជួយបាញ់ទម្លាក់អាវុធទាំងនោះ
លោកបាននិយាយនៅមុនកិច្ចពិភាក្សាក្រុងកាព្រី (Capri)ថា យុទ្ធសាស្រ្ដដៃគូររបស់យើងក្នុងប្រទេសអ៊ីស្រាអែល ហាក់បីដូចជា ការពារការខូចខាតនិងការស្លាប់ ប៉ុន្មានខែមុន ។ចំណែក យុទ្ធសាស្រ្ដដៃគូររបស់យើងក្នុងប្រទេសអ៊ុយក្រែនវិញហាក់បីដូចជា ជួយយើងអោយងើបចេញពីការខូចខាត ។
លោកបន្ដថា ដូច្នេះ ការងាររបស់យើងនៅថ្ងៃនេះ គឺត្រូវស្វែងរកវិធីមួយដែលដៃគូររបស់យើង នឹងកំណត់នូវយន្ដការមួយ ផ្លូវមួយដែលនឹងអនុញ្ញាតអោយយើងក៍អាចចៀសផុតពីការស្លាប់ និងការបំផ្លិចបំផ្លាញក្នុងប្រទេសអ៊ុយក្រែនផងដែរ៕