នាយករដ្ឋមន្ត្រីអ៊ុយក្រែន ព្រមានពីការផ្ទុះសង្រ្គាមលោកលើកទី៣ បើរុស្ស៊ី ឈ្នះសង្រ្គាម

2024/04/19 07:40:53 am        139

លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រាប់សារព័ត៌មាន BBC ថានឹងមានការផ្ទុះសង្រ្គាមលោកលើកទី៣ ប្រសិនបើអ៊ុយក្រែន ចាញ់សង្គ្រាមជាមួយរុស្ស៊ី ខណៈលោកបានជំរុញដល់សភាអាមេរិកឲ្យអនុម័តកញ្ចប់ជំនួយបរទេសដែលបានជាប់គាំងជាយូរមកហើយសម្រាប់ជួយដល់ប្រទេសរបស់លោក។

លោក ដេនីស ស្មីហាល (Denys Shmyhal) បានបង្ហាញសុទិដ្ឋិនិយម ឬការជឿជាក់យ៉ាងប្រុងប្រយ័ត្នថា ក្រុមតំណាងរាស្ត្រអាមេរិក នឹងអនុម័តវិធានការពោពេញដោយការប្រកួតប្រជែងយ៉ាងក្ដៅគគុក ដែលមានចំណែកសម្រាប់អ៊ុយក្រែន ចំនួន៦១ពាន់លានដុល្លារអាមេរិក ។

សភាអាមេរិក គ្រោងបោះឆ្នោតសអនុម័តកញ្ចប់ថវិកាជំនួយនេះនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។

ថ្លែងទៅកាន់ទូរទស្សន៍ BBC នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធ សប្ដាហ៍នេះដែរ លោកស្មីហាល បាននិយាយដល់ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ថាយើងត្រូវការលុយនេះខ្លាំងណាស់ យើងត្រូវការមិនមែនថ្ងៃម្សិលមិញ ហើយក៏មិនមែនថ្ងៃស្អែកដែរ គឺថ្ងៃនេះ ។

លោកបន្ថែមថា បើយើងមិនទទួលបានការការពារទេ អ៊ុយក្រែន នឹងដួល ដូច្នេះពិភពលោកទាំងមូល និង ប្រព័ន្ធសន្តិសុខសកលនឹងត្រូវបានបំផ្លាញ ហើយពិភពលោកទាំងមូលចាំបាច់ត្រូវស្វែងរកប្រព័ន្ធសន្តិសុខថ្មី។

ហើយបើនឹងមានជម្លោះកាន់តែច្រើន ភាគច្រើនជាប្រភេទជម្លោះបែបនេះ ទីបញ្ចប់អាចនឹងនាំមានសង្រ្គាមលោកលើកទី៣។

នេះមិនមែនជាលើកដំបូងទេ ដែលអ៊ុយក្រែន បានចេញការព្រមានអាសន្នបែបនេះអំពីផលវិបាកនៃការចាញ់សង្រ្គាមដ៏អូសបន្លាយនេះ។

កាលពីឆ្នាំមុន លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា បើរុស្ស៊ី ឈ្នះជម្លោះនេះ នោះរុស្ស៊ី អាចនឹងឈ្លានពានប្រទេសប៉ូឡូញមួយទៀត ដែលនឹងនាំឲ្យផ្ទុះសង្រ្គាមលោកលើកទី៣៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល អនុញ្ញាតឱ្យរថយន្តដឹកជំនួយពីច្រកឆ្លងកាត់ Erez ដែលបើកឡើងវិញ ចូលតំបន់ហ្កាហ្សា
2024/05/02 10:32:48 am        1
លោក Blinken៖ អាមេរិក មិនគាំទ្រការវាយលុកជើងគោកលើក្រុងរ៉ាហ្វា ទេ បើពុំមានផែនការមនុស្សធម៌
2024/05/02 10:06:16 am        1
ក្រុមហាម៉ាស គំរាមបញ្ឈប់ការចរចាបទឈប់បាញ់ហ្កាហ្សា បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា
2024/05/02 08:44:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល អនុញ្ញាតឱ្យរថយន្តដឹកជំនួយពីច្រកឆ្លងកាត់ Erez ដែលបើកឡើងវិញ ចូលតំបន់ហ្កាហ្សា

2024/05/02 10:32:48 am
​ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កំពុងព្រឹត្ត​ទៅយ៉ាង​រលូន
2024/05/02 10:18:43 am
​លោក Blinken៖ អាមេរិក មិនគាំទ្រការវាយលុកជើងគោកលើក្រុងរ៉ាហ្វា ទេ បើពុំមានផែនការមនុស្សធម៌
2024/05/02 10:06:16 am
​សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត ៥០០នាក់ ជួបជុំគ្នាសាទរទិវាពលកម្ម អន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
2024/05/02 09:34:03 am
​ក្រុមហាម៉ាស គំរាមបញ្ឈប់ការចរចាបទឈប់បាញ់ហ្កាហ្សា បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា
2024/05/02 08:44:30 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 11:30:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am