សហរដ្ឋអាមេរិករារាំងអង្គការសហប្រជាជាតិមិនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន តាមរយៈសមាជិកភាព

2024/04/19 03:58:13 pm        204

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ឈប់អង្គការសហប្រជាជាតិយ៉ាងមានប្រសិទ្ធភាពមិនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបោះឆ្នោតវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីបដិសេធសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីនក្នុងស្ថាប័នពិភពលោកមួយនេះ។

សហរដ្ឋអាមេរិកបានវេតូលើពង្រាងសេចក្តីសម្រេចដែលបានផ្តល់អនុសាសន៍ដល់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ចំនួន១៩៣ប្រទេស ថា រដ្ឋប៉ាឡេស្ទីនត្រូវបានចូលជាសមាជិក របស់អង្គការសហប្រជាជាតិ ហើយចក្រភពអង់គ្លេស និងប្រទេសស្វីស អនុប្បវាទ ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១២ រូបទៀតបានបោះឆ្នោតយល់ព្រម។

លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សានេះថា សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្ដីសម្រេចរដ្ឋពីរ។ ការបោះឆ្នោតនេះពុំបានឆ្លុះបញ្ចាំងពីការប្រឆាំងចំពោះភាពជារដ្ឋរបស់ប៉ាឡេស្ទីនទេ ផ្ទុយទៅវិញគឺជាការទទួលស្គាល់ថា ការទទួលស្គាល់នេះ នឹងបានមកពីការចរចាដោយផ្ទាល់រវាងភាគីទៅវិញទេ។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាឃ្មូដ អាបាស (Mahmoud Abbas) បានថ្កោលទោសការវេតូរបស់សហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អយុត្តិធម៌ គ្មានសីលធម៌ និងគ្មានតម្លាភាព។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ លោករីយ៉ាដ ម៉ាន់សួរ (Riyad Mansour) បានប្រាប់ក្រុមប្រឹក្សា បន្ទាប់ពីការបោះឆ្នោតទាំងអារម្មណ៍រំជើបរំជួលថា ការពិតដែលថាសេចក្ដីសម្រេចនេះពុំបានទទួលការអនុម័ត នឹងមិនធ្វើឱ្យប៉ះពាល់ឆន្ទៈរបស់យើងទេ ហើយក៏ពុំអាចបញ្ឈប់ការប្តេជ្ញាចិត្តរបស់យើងដែរ។ យើង នឹងបន្តខិតខំប្រឹងប្រែងរបស់យើងតទៅទៀត ។ ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិបានកើតឡើង រយៈពេល៦ខែក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ស្របពេលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅក្នុងតំបន់ West Bank ដែលខ្លួនបានកាន់កាប់ ដែលអង្គការសហប្រជាជាតិចាត់ទុកថាខុសច្បាប់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm