ទីភ្នាក់ងារ UN៖ ជំងឺគ្រុនឈាមកើនឡើងជិត ៥០% នៅទ្វីបអាមេរិក ស្របពេលមានស្ថានភាពអាសន្ន

2024/04/19 04:30:48 pm        233

ប្រធានអង្គការសុខភាពតំបន់អាមេរិក (PAHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា ករណីជំងឺគ្រុនឈាមបានបង្កើត «ស្ថានភាពអាសន្ន» នៅក្នុងទ្វីបអាមេរិក ទោះបីជាករណីជំងឺនេះនៅក្នុងប្រទេសអាហ្សង់ទីន និងប្រេស៊ីល ហាក់ដូចជាមានស្ថេរភាពក៏ដោយ ។

ស្ថាប័ន PAHO ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីករណីជំងឺគ្រុនឈាមជាង ៥,២ លានករណីនៅទូទាំងទ្វីបអាមេរិកក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងជាង ៤៨ ភាគរយពីចំនួន ៣,៥ លានករណី ដែលក្រុមនេះបានរាយការណ៍កាលពីចុងខែមុន។

មនុស្សជាង ១.៨០០ នាក់បានស្លាប់ដោយសារជំងឺចម្លងដោយមូសនេះ ដែលកើនឡើងពីចំនួនអ្នកស្លាប់ជាង ១.០០០ នាក់ដែលបានរាយការណ៍កាលពីខែមុន នៅក្នុងឆ្នាំដដែល រហូតដល់ខែមីនា។

នាយក PAHO លោក ហាបាស បាបូសា (Jarbas Barbosa) បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺ អាហ្សង់ទីន និងប្រេស៊ីល «ដែលនៅតែមានការឆ្លងខ្លាំង» ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហាក់ដូចជាមានស្ថេរភាពច្រើន។

លោក បាបូសា បានព្រមានថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលមានស្រាប់គឺ «នៅមានកម្រិត» ហើយទោះមានការចាក់ថ្នាំបង្ការបានចំនួនច្រើន ក៏វានឹងមិនមានឥទ្ធិពលភ្លាមៗលើការរំខានដល់ការផ្ទុះឡើងនៃជំងឺដែលកំពុងកើតមាននេះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm