ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅអារ៉ាប់រួម បានបន្តដល់ថ្ងៃទីបី បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងពេល៧៥ឆ្នាំ

2024/04/19 04:37:44 pm        256

ប្រទេសអារ៉ាប់រួម(UAE)នៅតែកំពុងជួបគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មេសា សប្ដាហ៍នេះ បន្ទាប់ពីព្យុះបំបែកកំណត់ត្រាមួយនៅសប្តាហ៍នេះ បានធ្វើឱ្យតំបន់ជាច្រើនក្នុងប្រទេសជាប់គាំង។នៅទីក្រុងឌុយបៃ(Dubai)ប្រតិបត្តិការនៅអាកាសយានដ្ឋានដែលជាមជ្ឈមណ្ឌល ធ្វើដំណើរដ៏សំខាន់នៅតែត្រូវបានរំខាន ក្រោយព្យុះកាលពីថ្ងៃអង្គារបានជន់លិចផ្លូវរត់យន្តហោះ បណ្តាលឱ្យមានការបង្វែរជើងហោះហើរ ការពន្យារពេល និងលុបចោលជើងហោះហើរ។

អាកាសយានដ្ឋានបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនបានបន្តទទួលជើងហោះហើរចូលក្នុងច្រកទី១ ដែលប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍បរទេស ប៉ុន្តែជើងហោះហើរនោះនៅតែបន្តពន្យារពេល និងរងការរំខាន។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតតែមួយគត់នៅអាកាសយានដ្ឋាននេះ បាននិយាយថា ខ្លួននឹងបន្តការចុះឈ្មោះអ្នកដំណើរនៅទីក្រុងឌុយបៃនៅម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ដោយពន្យារពេលការចាប់ផ្តើមហោះហើរឡើងវិញ ពីពាក់កណ្តាលអធ្រាត្រត្រឹមរយៈពេល៩ម៉ោង។អាកាសយានដ្ឋានបានជួបការលំបាកក្នុងការទទួលបានអាហារដល់អ្នកដំណើរដែលជាប់គាំង ព្រោះផ្លូវនៅក្បែរនោះត្រូវបានបិទដោយទឹកជំនន់ និងដោយសារតែមនុស្សច្រើនពេកដែលបានបញ្ជាក់ការកក់ទុកជើងហោះហើរ។

ព្យុះដែលបានវាយប្រហារប្រទេសជិតខាងអូម៉ង់ (Oman) កាលពីថ្ងៃអាទិត្យ បានវាយប្រហារអារ៉ាប់រួម កាលពីថ្ងៃអង្គារ បង្កការជន់លិចផ្លូវថ្នល់ និងបណ្តាលឱ្យមានការបិទផ្លូវជាច្រើនម៉ោង ខណៈទឹកភ្លៀងបានជន់លិចផ្ទះសម្បែង។ មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅអារ៉ាប់រួម និង ២០នាក់នៅអូម៉ង់។

ក្រុមអាជ្ញាធរបាននិយាយថា ទឹកជំនន់បានធ្វើឱ្យអ្នកស្រុកជាប់នៅក្នុងពេលធ្វើចរាចរណ៍ ក្នុងការិយាល័យ និងក្នុងលំនៅឋាន ខណៈអារ៉ាប់រួមបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧៥ឆ្នាំ។ក្រុមអាជ្ញាធរក៏បានប្រាប់បុគ្គលិករដ្ឋាភិបាល និងសិស្សសាលាឲ្យស្នាក់នៅក្នុងផ្ទះផងដែរ ខណៈផ្លូវដែលលិចទឹក ត្រូវបានសម្អាត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm