ពលរដ្ឋប្រុសស្រី ៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ត្រូវនគរបាលស្ទាក់ឃាត់យកមកអប់រំ

2024/04/19 09:40:33 am        75

បន្ទាយមានជ័យ​៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៤និង​៣០នា​ទីកាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំ​ង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំង​អធិការដ្ឋាន​នគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់​ឃាត់​​ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។

ប្រតិបត្តិការនេះ ដឹកនាំបង្កា ទប់ស្កាត់ ដោយ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែន​ការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំង​យោធា​ផ្នែក​សឹករង។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់មនុស្សប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ​២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពលរដ្ឋទាំងនោះ ភាគច្រើន​ គឺមកពីបណ្ដាខេត្តមួយចំនួន មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្ត​ប​ន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបាន​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​៕​ អត្ថបទ​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័នទាំងអស់ផ្ដល់បរិយាកាសកក់ក្ដៅដល់អ្នកវិនិយោគនៅកម្ពុជា
2024/05/02 12:55:00 pm        1
សម្ដេចធិបតីលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ចូលរួមប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក
2024/05/02 12:45:41 pm        1
សម្ដេចធិបតី៖ រាជរដ្ឋភិបាលតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
2024/05/02 12:40:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកពិចារណាទទួលយកជនជាតិប៉ាឡេស្ទីនមួយចំនួន ជាជនភៀសខ្លួន ចំពេលមានសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស

2024/05/02 01:30:34 pm
​ប្រទេសចំនួន៤៩ និងសហភាពអឺរ៉ុប ស្វែងរកយន្តការថ្មី ដើម្បីតាមដានទណ្ឌកម្មលើកូរ៉េខាងជើង
2024/05/02 01:27:08 pm
​ខណៈភាពតានតឹងកើនឡើង ជនជាតិអាមេរិកកាន់តែច្រើន មើលឃើញថា ប្រទេសចិនជាសត្រូវ
2024/05/02 01:19:17 pm
​អង់គ្លេស ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ មុនពេលនិរទេសពួកគេទៅប្រទេសរ៉ា្វន់ដា
2024/05/02 01:15:39 pm
​លោក ដូណាល់ ត្រាំ សន្យាសន្តិភាពពិភពលោក អំឡុងពេលថ្លែងសុន្ទរកថានៅរដ្ឋ Michigan
2024/05/02 01:11:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am