[UPDATE] មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានវាយប្រហារចូលក្នុងទឹកដីអ៊ីរ៉ង់ ខណៈគេបានលឺសំឡេងផ្ទុះនៅទីក្រុង អ៊ីស្វាហាន់

2024/04/19 04:58:21 pm        482

ទូរទស្សន៍ ABC News បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៨មេសាសប្ដាហ៍នេះដោយ សំអាងប្រភពពីមន្ត្រីអាមេរិក មួយរូប ថា មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានបាញ់ចូលក្នុងទឹកដីរបស់អ៊ីរ៉ង់ ។

ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បាននិយាយថាគេបានលឺសំឡងផ្ទុះជាច្រើននៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង អ៊ីស្វាហាន់(Isfahan)របស់អ៊ីរ៉ង់ ប៉ុន្តែពុំទាន់បានដឹងភ្លាមៗទេពីមូលហេតុនោះ ។ទូរទស្សន៍ CNN បានរាយការណ៍ថា ជើងហោះហើរជាច្រើន ត្រូវបានបង្វែរព្រោះបារម្ភពីសុវត្ថិភាពដែនអាកាសរបស់អ៊ីរ៉ង់។

គួររម្លឹកថា កាលពីសប្ដាហ៍មុន អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូនជាច្រើន ចូលក្នុងទឹកដីអ៊ីស្រាអែល ជាការសងសឹកការវាយប្រហារ បន្ទាប់ពីការវាយប្រហារតាមអាកាសសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអែល ប៉ះចំបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។

ភាគច្រើននៃយានដ្រូន និងមីស៊ីល ត្រូវបានបាញ់ទម្លាក់ មុនពេលហោះដល់ដែនដីរបស់អ៊ីស្រាអែល ។

ប្រទេសអ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ៊ីស្រាអែល ត្រូវតែត្រូវបានបង្ខំឲ្យបញ្ឈប់រាល់សកម្មភាពយោធារបស់ខ្លួនបន្ថែមទៀតប្រឆាំងនឹងផលប្រយោជន៍ប្រទេសអ៊ីរ៉ង់ ។

អ៊ីស្រាអែល បាននិយាយ ហើយថា ខ្លួននឹងសងសឹកវិញ ប្រឆាំងការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី១៣មេសា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm