កម្ពុជា ចូលរួមសន្និសីទលើកទី២៥ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់​អង្គការគយពិភពលោក​នៅអូស្រ្តាលី

2024/04/19 06:04:39 pm        193

ភ្នំពេញ៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​ចូលរួមសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក​របស់​អង្គការ​គយ​ពិភព​លោក​លើកទី​២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេស​អូស្រ្តាលី។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែមេសានេះ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ប្រទេស, អគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) ការិយាល័យ​កសាង​សមត្ថភាព​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យ​ទំនាក់ទំនង​បណ្ដាញ​ព័ត៌មាន​សម្ងាត់​ប្រចាំ​តំបន់​អាស៊ី -ប៉ាស៊ីហ្វិក (RILO/AP) និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន ៤ប្រទេស ។

ក្នុងមតិចាប់ផ្តើមសនិ្នសីទ ឯកឧត្តម Michael Outram អគ្គនាយក​នៃ​កង​កម្លាំង​ព្រំដែ​ន​ប្រទេស​អូស្ត្រាលី ​(Australia Border Force - ABF) និងជាអនុប្រធាន​អង្គការ​គយ​ពិភព​លោក​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បាន​សម្តែង​មតិស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​សន្និសីទនេះ និងបានវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែ​ង​របស់​រដ្ឋបាល​គយ​នៃ​ប្រទេស​ជា​សមាជិកក្នុងតំបន់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការគ្នា អនុវត្តដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Regional Strategic Plan - RSP) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការការពារសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក (WCO) និងដៃគូអភិវឌ្ឍ​នានា​ដែល​តែង​តែ​គាំទ្រដល់រដ្ឋបាលគយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

អង្គសន្និសីទបានដំណើរការយ៉ាងផុលផុសក្រោមរបៀបវារៈមួយចំនួនរួមមាន៖ ១. របាយការណ៍​ស្តីពី ​គំនិតផ្តួចផ្តើម និងគោលនយោបាយកែទម្រង់របស់ WCO, ២. អនុម័តផែនការ​យុទ្ធសាស្ត្រ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិកRSP ឆ្នាំ២០២៤-២០២៦, ៣. របាយការណ៍នៃការ​អនុវត្ត​ផែនការ​សកម្ម​ភាព​កសាង​សមត្ថភាពប្រចាំតំបន់របស់ (ROCB/AP) និងការងាររបស់ RILO/AP ពាក់ព័ន្ធ​នឹង​ការ​ចែក​រំលែក​ព័ត៌មានសម្ងាត់, ៤. របាយការណ៍ស្តីពីការអនុវត្តគម្រោងអន្តរតំបន់ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អាមេរិក និងការីប៊ីន) លើសមភាពយេនឌ័រ និងគម្រោងតំបន់​ស្តីពី​ការ​គ្រប់​គ្រង​កាក​សំណល់ប្លាស្ទិក, ៥. អនុម័តលើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់សាលាជាតិ​គយ​ទៅ​ជា​មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre - RTC AP និងគាំទ្ររដ្ឋបាល​គយ​ឥណ្ឌា​លើ​សំណើ​បន្ថែម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​មជ្ឈ​មណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់, ៦. ពិភាក្សា និងកត់សំគាល់​លើ​របាយការណ៍​ស្តីពី​កំណែ​ទម្រង់ និង​ទំនើបកម្មរចនាសម្ព័ន្ធអង្គការគយពិភពលោក, ៧. គាំទ្រក្របខណ្ឌគោល​ការណ៍​នៃ​ការ​កែ​លំ​អ​សមត្ថភាពសុនខ និងការបង្កើតមជ្ឈមណ្ឌលសុនខនៃអង្គការគយពិភពលោក, ៨. គាំទ្រ​បេក្ខភាពតំណាងរដ្ឋបាលគយពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅក្នុងគណៈកម្មាធិការនានានៃអង្គការគយពិភពលោក, និង៩.បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើបទ​អន្តរាគមន៍​លើ​របៀប​វារៈ​មួយ​ចំនួន និងបានថ្លែង​អំណរ​គុណ​ដល់​សមាជិក​អង្គ​ប្រជុំ​ដែល​បាន​ថ្លែង​មតិ​គាំទ្រ​យ៉ាង​ផុល​ផុស​លើ​សំណើរបស់រដ្ឋបាលគយកម្ពុជាក្នុងការដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ឆ្លៀតក្នុងឱកាសនៃសនិ្នសីទនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា​បានជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និង​ទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេស​លើ​ផ្នែក​ប្រតិបត្តិករ​សេដ្ឋកិច្ច​ទទួល​បាន​ការ​អនុញ្ញាត (AEO), ២. គណៈប្រតិភូនៃ រដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យ​លទ្ធភាព​រៀបចំ​សេចក្តី​ព្រាង​អនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅ មកលើការងារគយ ដោយផ្ដោ​ត​ជា​ពិសេស​លើ​ការ​បណ្ដុះបណ្ដាលធនធានមនុស្ស ។

គួរបញ្ជាក់ផងដែរថា តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋបាលគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃ​អង្គការ​គយ​ពិភព​លោក (បច្ចុប្បន្នមានសមាជិក ៣៥ ប្រទេស) មានរយៈពេល ២ ឆ្នាំ ហើយកិច្ចប្រជុំ​លើក​នេះ ជាកិច្ចប្រជុំលើកចុងក្រោយដែលដឹកនាំដោយអគ្គនាយកអង្គភាពកម្លាំងព្រំដែនអូស្រ្តាលី (ABF) ហើយរដ្ឋបាលគយហុងកុងនឹង ទទួលបន្តវេនជាប្រធានចាប់ពីខែកក្កដា ឆ្នាំ២០២៤ សម្រាប់​រយៈពេល ២ឆ្នាំបន្ទាប់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm