សាលី អ៊ូ​មើ​ត នឹង​ចូល​រួម​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​នៅ​អឺរ៉ុប ក្រោយ​ខកខាន​ប្រកួតកីឡា​ម៉ូតូ​ទឹក​ពិភពលោក​ជុំ​ទី​១

2021/07/27 05:48:11 pm        133

​​ម៉ូតូ​ទឹក៖ បន្ទាប់ពី​ខកខាន​ចូលរួម​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ពិភពលោក Jet Ski World Series 2021-2022 (​ជុំ​ទី​១) នៅ​ប្រទេស​ប៉ូឡូញ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត នឹង​ចូល​រួម​ព្រឹត្តិការណ៍​អន្តរជាតិ​មួយទៀត​នៅ​អឺរ៉ុប នា​ខែ​កញ្ញា​ខាងមុខ​គឺ​ការប្រកួត Grand Prix of Italy នៅ​ប្រទេស​អ៊ីតាលី។​

​អ៊ូ​មើ​ត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខ្លួន និង​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា ៤​រូប​ទៀត​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កម្ពុជាក្រោយ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ម្សិលមិញ​។ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៨ ដដែល​បន្ដថា ការ​មក​កម្ពុជា​នេះ​គឺ​ដើម្បី​បន្ដ​សុពលភាព​លិខិត​ឆ្លងដែន (Passport) ហើយ​ស្នើសុំ​ទិដ្ឋាការ​ទៅ​ប្រទេស​អាល្លឺម៉ង់​ជាថ្មី បន្ទាប់ពី​មាន​បញ្ហា​យឺតយ៉ាវអំឡុង​ពេល​ស្នើសុំ​នៅ​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​ខកខាន​ចូលរួម​ព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នៅ​ប្រទេស​ប៉ូឡូញ​កាលពី​ថ្មីៗ។​ ​កីឡាករ​ខ្មែរឥស្លាម​ដដែល​បន្ថែម​ថា ចំពោះ​ការ​ស្នើ​ទិដ្ឋាការ ឬ Visa ទៅ​អឺរ៉ុប​លើក​នេះ​គឺ​ដើម្បី​ទៅ​យក​ម៉ូតូ​ថ្មី​របស់​ខ្លួន​នៅ​ប្រទេស​អូទ្រីស​ផង និង​ដើម្បី​ចូលរួម​ការប្រកួត​ដ៏​ធំ​មួយ​ប្រចាំ​ទ្វីប​អឺរ៉ុប​ នៅ​ប្រទេស​អ៊ីតាលី​ផងគឺ​ការប្រកួត Grand Prix of Italy 2021 ដែល​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ខាងមុខ។

ការប្រកួត​នេះ​គឺ​ដើម្បី​ផ្សាំ​ជាមួយ​នឹង​ម៉ូតូ​ទឹក​ថ្មី​របស់​ខ្លួន​ផង ក៏ដូចជា​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ចូលរួម​ការប្រកួត​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នៅ​សហរដ្ឋ​អាមេរិកក៏ដូចជា​ជុំ​ទី​៣ នៅ​ប្រទេស​ថៃ ពិសេស​គឺ​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​សូម​បញ្ជាក់​ថា ដំបូង​ឡើយ អ៊ូ​មើ​ត ត្រូវ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ Jet Ski World Series 2021-2022 ជុំ​ទី​១ នៅ​ប្រទេស​ប៉ូឡូញ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​សប្ដាហ៍​មុន តែ​ដោយ​សារ​បញ្ហា​ស្នើសុំ​ទិដ្ឋាការ​ទៅ​អាល្លឺម៉ង់​មានការ​យឺតយ៉ាវ បាន​ធ្វើ​ឲ្យ​គេ​ខកខាន​ចូលរួម​ការប្រកួត ១​ជុំ។ ប៉ុន្ដែ​កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា​រូប​នេះនឹង​ចូល​រួម​ការប្រកួត ២​ជុំ​ទៀត ទោះបី​ការប្រកួត​ត្រឹម ២​ជុំ​នេះពុំ​ទទួល​បាន​ចំណាត់ថ្នាក់​ក៏ដោយ ក្នុង​នោះ​ជុំ​ទី​២ នឹង​ប្រកួត​នៅ​សហរដ្ឋអាមេរិកចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ និង​ជុំ​ទី​៣ ដែល​ជា​ជុំ​កាត់សេចក្ដីនឹង​ប្រកួត​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm