ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ

2024/04/19 11:21:53 am        36

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ច​ប្រជុំ​ប្រមូល​ធាតុ​ចូល​ពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដើម្បីរៀបចំទារកដ្ឋាន​សហគមន៍​ សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក បាន​ធ្វើ​បទ​បង្ហាញ​អំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករ​និយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សា​ជាមួយ​និយោជក​ដើម្បី​សាង​សង់​ទារកដ្ឋាន​សហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

ក្រោយស្តាប់នូវបទបង្ហាញ ឯកឧត្តមរដ្ឋមន្រ្តី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចែករំលែក​នូវបទ​បង្ហា​ញ​នៃ​កា​ររៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការ​ពិភព​កុមារ​ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុ​ចូល​យ៉ាង​សំខាន់​លើ​កិច្ច​ការ​បង្កើត​ទារកដ្ឋាន​សហគមន៍នាពេលខាងមុខ។

ចំពោះកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ ជាមួយក្រសួង​ពាក់ព័ន្ធ​បាន​ដាក់​ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាស​មួយ​ចំនួ​នរួច​មក​ហើយ​ទាក់​ទង​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​លើ​កិច្ច​ការ​បង្កើត​ទារកដ្ឋាន​សហគមន៍​នេះ​។

សូមបញ្ជាក់ថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនី គឺជាអនុសាសន៍​មួយ​ក្នុង​ចំណោមអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែល​បាន​ដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

នគរបាលឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោយបាញ់គំរាមចំនួន ៥គ្រាប់ ដោយសារ​ទំនាស់ជាមួយអ្នកជិតខាង
2024/05/02 10:46:23 am        1
ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កំពុងព្រឹត្ត​ទៅយ៉ាង​រលូន
2024/05/02 10:18:43 am        1
សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត ៥០០នាក់ ជួបជុំគ្នាសាទរទិវាពលកម្ម អន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
2024/05/02 09:34:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោយបាញ់គំរាមចំនួន ៥គ្រាប់ ដោយសារ​ទំនាស់ជាមួយអ្នកជិតខាង

2024/05/02 10:46:23 am
​ចំនួនអ្នកស្លាប់ដោយសារការបាក់ផ្លូវនៅប្រទេសចិនភាគខាងត្បូង កើនឡើងដល់៣៦នាក់
2024/05/02 10:45:56 am
​លោក Trump៖ ការឆ្មក់ចាប់ខ្លួនរបស់នគរបាលលើក្រុមបាតុករនៅសាកលវិទ្យាល័យ ជារឿងល្អ
2024/05/02 10:41:04 am
​អ៊ីស្រាអែល អនុញ្ញាតឱ្យរថយន្តដឹកជំនួយពីច្រកឆ្លងកាត់ Erez ដែលបើកឡើងវិញ ចូលតំបន់ហ្កាហ្សា
2024/05/02 10:32:48 am
​ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កំពុងព្រឹត្ត​ទៅយ៉ាង​រលូន
2024/05/02 10:18:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 11:30:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am