យុវជនមួយចំនួនចាប់ផ្តើមទទួលបានឱកាសការងារ ក្រោយជិតរៀនចប់ជំនាញ​អាហារូបករណ៍រាជរដ្ឋាភិបាល

2024/04/19 06:31:23 pm        246

រហូតមដល់បច្ចុប្បន្នកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ ជូន​យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដំណាក់កាលដំបូង គឺ​ជិត​ឈាន​ចូលដល់ថ្ងៃបញ្ចប់ ហើយមានក្រុមហ៊ុន សហគ្រាសមួយចំនួន បានកាលបរិច្ឆេទ​ចុះ​សម្ភាស​យុវជន​ទាំងនោះទៅធ្វើការហាត់ការ បម្រើការងារ ខណៈមានយុវជន​ខ្លះ​ទៀត​កំពុង​ធ្វើការងារ​បានប្រាក់ចំណូលជាបណ្តើរៗហើយ។

បើតាមលោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានថ្លែងថា ដោយ​មានកិច្ចសហការទំនាក់ទំនងគ្នាល្អរវាង វិទ្យាស្ថាន និងទីភ្នាក់ងារជាតិមុខរបរ និងការងារ និង​បណ្តា​ក្រុម​ហ៊ុនសហគ្រាសតូចធំនានា មកដល់ពេលនេះ គឺមានបណ្តា​ក្រុមហ៊ុន​សហ​គ្រាសតូ​ច​ធំ​នានា​នោះ បានកំណត់កាលបរិច្ឆេទមកសម្ភាស ជ្រើសរើស​យុវជន​ដែល​រៀន​ជិត​ចប់​ជំនាញ​វិជ្ជាជីវៈ​ អាហារូបករណ៍រាជរដ្ឋាភិបាល ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥ M យកទៅហាត់ការ បម្រើការងារជាបណ្តើរៗ ខណៈ អំឡុងពេលនេះដែរ ក៏មាន​យុវជន​មួយ​ចំនួនបាន និងកំពុងចុះធ្វើការងារទៅតាមជំនាញរបស់ខ្លួនជាបណ្តើរៗ ដើម្បីទទួលបាន​បទ​ពិសោធន៍​ការងារ​ផង ក៏បានថវិកាខ្លះជួយដល់គ្រួសារកំពុងជួបការខ្វះខាត។

បើតាមម្ចាស់យានដ្ឋានទី មួយហេង នៅក្រុងតាខ្មៅ និងក្រុមយុវជន ថ្លែងថា បច្ចុប្បន្ន​យើង​កំពុង​មាន​តម្រូវ​ការ​ខ្លាំងជ្រើសរើសក្រុមយុវជនរៀនចេះជំនាញជួសជុលឡានស្រាប់ មកធ្វើការងារ​ក្នុង​យាន​ដ្ឋាន ខណៈការជ្រើសរើសកូនជាង ដែលមានជំនាញវិជ្ជាជីវៈស្រាប់នោះ គឺងាយស្រួល មិន​លំបាក​ណែនាំការជួសជុល ហើយមានការផ្តល់សេវាប្រកបសេចក្តីទំនុកចិត្ត និងមានគុណភាពល្អ ។

សូមបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចសាលា TVET នានាទៀត បានកំពុងបន្តជ្រើសរើសសិស្ស ចូលរៀនថ្នាក់អាហារូបករណ៍ ក្នុងកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ ដំណាក់កាលទី២ ខណៈវគ្គបណ្តុះ​បណ្តាល​ដំណាក់កាលទី១ មានជំនាញមួយចំនួននឹងរៀនចប់នៅក្នុងដំណាច់ខែមេសានេះ ហើយ​ជំនាញ​មួយ​ចំនួនទៀតរៀនបញ្ចប់នៅក្នុងខែមិថុនានេះ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm