អគ្គស្នងការនគរបាលជាតិ អោយកម្លាំងនគរបាល ត្រូវខិតខំពុះពារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិអោយបានល្អ

2024/04/19 07:52:25 pm        67

កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអោយកងកម្លាំងនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងទាំងអស់ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិអោយបានល្អប្រសើរ ដើម្បីក្តីសុខសាន្តរបស់ប្រជាជនគ្រប់រូប។

 ឯកឧត្តមបានបន្តថា៖ ឯកឧត្តម មានការកោតសរសើរចំពោះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកបានខិតខំក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្តជូនប្រជាពលរដ្ឋបានល្អ សូម្បីនៅក្នុងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងរយៈពេល៤ថ្ងៃ ក៏កងកម្លាំងនគរបាល បានខិតខំពុះពារការលំបាក ស៊ូនឹងកម្តៅថ្ងៃ ដើម្បីរក្សាអោយបាននូវសណ្តាប់ធ្នាប់ សន្តិសុខបានល្អ រួមទាំងមិនមានគ្រោះថ្នាក់ចរាចរណ៍កើតមានក្នុងខេត្តផងដែរ ក្នុងរយៈពេល៤ថ្ងៃនេះ។ ទោះបីយើងការពារបានល្អបែបនេះក្តី កងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំបន្តទៀតក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្តអោយបានរឹតតែល្អ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រៅពីការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នេះ កងកម្លាំងនគរបាល ត្រូវចូលរួមយ៉ាងសកម្មជាមួយប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន បទល្មើសឈូសបំផ្លាញទន្ទ្រានព្រៃលិចទឹក បទល្មើសល្បែងស៊ីសង បទល្មើសនេសាទគ្រប់ប្រភេទ និងបទល្មើសនានាអោយមានប្រសិទ្ធិភាព។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ គឺលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវមកកាន់ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហើយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវទៅកាន់ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យវិញ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm